កីឡា

Man City ត្រៀមកញ្ចប់លុយ១១៦លានផោន ចុះហត្ថលេខាកីឡាករឆ្នើមរបស់ Notting Forest

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមេឃខៀវ Man City បានត្រៀមខ្លួនរួចរាល់ហើយក្នុងការ ចុះហត្ថលេខាដើម្បីនាំយកកីឡាករឆ្នើម Elliot Anderson ជាមួយនឹងតម្លៃខ្លួនកប់ពពក។

កីឡាករខ្សែបម្រើរូបនេះកំពុងបង្ហាញខ្លួន លេងឲ្យក្លឹប Nottingham Forest ប៉ុន្តែកំពុងទាក់ចិត្តក្លឹបជាច្រើន នៅអឺរ៉ុបតាមរយៈទំរង់លេងដ៏ល្អ របស់ខ្លួននាពេលកន្លងមក ។ សម្រាប់ការផ្ទេរក្នុងរដូវកាលដោះដូរ លើកនេះគេជឿជាក់ថាកីឡាករនឹង អាចមានតម្លៃខ្លួនរហូតទៅដល់១១៦លានផោន ដែលជាក់ស្តែង Man City គឺបានត្រៀមរួចទៅហើយ ។

គេមើលឃើញថាការដោះដូរកីឡាករ​ ដ៏សំខាន់និងមានតម្លៃរូបនេះ​គឺ ជាបច្ចេកទេសដ៏សំខាន់​សម្រាប់ក្លឹបក្រោយអវត្តមាន ​របស់លោក Pep Guardiola ស្ថិតនៅក្រោមការដឹកនាំថ្មី​ របស់លោក Enzo Maresca៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top