កីឡា

Liverpool រងការបដិសេធពីកីឡាករខណៈ Diomande ចង់ទៅចូលរួម PSG

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Yan Diomande ត្រូវបានគេរាយការណ៍ បានសម្រេចចិត្តចង់ចូលរួម តែក្លឹបបារាំងប៉ុណ្ណោះ។

ថ្មីៗនេះក្លឹបហង្សក្រហម Liverpool បានត្រឹមបរាជ័យ ក្នុងការចរចាតារាឆ្នើមរបស់ក្លឹប RB Leipzig​ នៅរដូវក្តៅនេះ។

ខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំងរូបនេះយ៉ាងណាក្តីបញ្ជាក់ថា គាត់មិនមានបំណងចូលរួមក្លឹបណាផ្សេងក្រៅតែពី PSG នោះទេនិងមានក្តីសុបិន្តដ៏ធំមួយគឺឈ្នះពាន Ballon d’Or នៅទីនោះផងដែរ។

គួរឲ្យដឹងដែរថាក្លឹបហង្សក្រហម Liverpool បានព្យាយាមក្នុងការដាក់សំណើរចរចាជាមួយនឹង Diomande ក្នុងតម្លៃដល់ទៅ១០០លានអឺរ៉ូម្តងហើយប៉ុន្តែក៏តែងតែទទួលរងការបដិសេធរួចមកហើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top