ញូវយ៉ក៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ការបង្ហាញសមត្ថភាពយ៉ាងខ្លាំង របស់អាមេរិកនៅវគ្គចែកពូលក្នុង ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ World Cup បានជួយពង្រឹងភាពទាក់ទាញ នៃបាល់ទាត់សម្រាប់អ្នកស្រឡាញ់កីឡារាប់លាននាក់ ក្នុងប្រទេសដែលជាសហម្ចាស់ផ្ទះ នៃការប្រកួតនេះ រួមជាមួយម៉ិកស៊ិក និងកាណាដា។
ជ័យជម្នះដ៏រឹងមាំលើប៉ារ៉ាហ្គាយ និង អូស្ត្រាលី បានធ្វើឲ្យអាមេរិកបញ្ចប់នៅកំពូលតារាងនៃពូល D ដោយមានគ្រាប់បាល់ច្រើន ជាងសម្រាប់ក្រុមបុរសអាមេរិកជាងព្រឹត្តិការណ៍ World Cup កន្លងមក។
គ្រូបង្វឹក Mauricio Pochettino បាននិយាយបន្ទាប់ពីអាមេរិកបានចាញ់ទួរគី ក្នុងការប្រកួតចុងក្រោយ នៃពូលរបស់ពួកគេក្នុងលទ្ធផល ៣-២ថា ខ្ញុំត្រូវរំលឹកអ្នករាល់គ្នាថាយើងបានឈ្នះក្នុងពូល សូមទោសបងប្អូន យើងបានឈ្នះហើយ ។
លោកបាននិយាយលេងសើចអំពី ជម្រើសសម្លៀកបំពាក់របស់លោកថា នោះគ្រាន់តែបង្ហាញពីការប្តេជ្ញាចិត្ត របស់ខ្ញុំចំពោះក្រុមនេះ។ ជាធម្មតាខ្ញុំចូលចិត្តលេងបេស្បលច្រើនជាង ហើយខ្ញុំត្រូវតែនិយាយថា វាពិតជាសប្បាយណាស់ក្នុងការមើល! ការប្រកួតនេះគួរឲ្យរំភើប វាមានល្បឿនលឿនជាង។
លោកបានបន្តថា កីឡាករ Bjerke ជាអ្នកចំណូលថ្មីដែលមិនសូវស្គាល់ចំពោះអ្នកគាំទ្របាល់ទាត់ បាននិយាយថា នៅតែមានការកែលម្អ ត្រូវធ្វើសម្រាប់ជនជាតិអាមេរិកដើម្បីឱបក្រសោបបាល់ទាត់យ៉ាងពេញលេញ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចច្រៀងបានល្អជាងនេះ។ ខ្ញុំមានអារម្មណ៍ថាប្រទេសជាច្រើនមានបទចម្រៀងល្អជាង ។
នៅក្បែរនោះ អ្នកប្រឹក្សាយោបល់ផ្នែក អាជីវកម្ម Matt Movahhed បានពិពណ៌នាអំពីក្រុមសហរដ្ឋអាមេរិកថា គួរឱ្យរំភើបជាងការប្រកួតពីមុនៗ។លោកMovahhed បានបន្ថែមថា ពួកគេលេងបែបវាយលុកជាងមុន ហើយខ្ញុំគិតថាវាធ្វើឱ្យខ្ញុំចង់ យកចិត្តទុកដាក់បន្ថែមទៀត ហើយវាប្រហែលជាមាន ឥទ្ធិពលដូចគ្នា ទៅលើជនជាតិអាមេរិកដទៃទៀត៕
