កីឡា

ក្រុមបាល់ទាត់ អារីសូន្យ គ្រងតំណែងជើងឯក នៃការប្រកួតកីឡាមហាជន ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៦

ភ្នំពេញ៖ ក្រុមបាល់ទាត់ អារីសូន្យ បានគ្រងតំណែងជើងឯកនៃការប្រកួតកីឡាមហាជន ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ក្នុងវិទ្យាល័យ ជាស៊ីម បឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទាត់ យុវជន ខណ្ឌមានជ័យ “KMN FC” ក្នុងលទ្ធផលបច្ចេកទេស ៩ ទល់នឹង៣ នៅវគ្គផ្តាច់ព្រ័ត្រនៅទីលានបាល់ទាត់ក្នុងវិទ្យាល័យ ជាស៊ីម បឹងកេងកង រាជធានីភ្នំពេញ ។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាមហាជន ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ក្នុងវិទ្យាល័យ ជាស៊ីម បឹងកេងកង រាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកឡារាជធានីភ្នំពេញ តំណាងឲ្យ លោក ហែមស៊ីណារ៉េត ជាប្រធានមន្ទីរអប់រំ យុវជន និងកឡារាជធានីភ្នំពេញ ដែលការប្រកួតរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកឡារាជធានីភ្នំពេញ។

ក្រុមបាល់ទាត់ អារីសូន្យ បានគ្រងតំណែងជើងឯក ក្រុមបាល់ទាត់ យុវជន ខណ្ឌមានជ័យ “KMN FC” គ្រងតំណែងងឯករង និងក្រុមបាល់ទាត់ វិទ្យាល័យព្រះស៊ីសុវតិ្ថ។ ក្រុមកីឡាករបាល់ទះ មេដាយមាស បានទៅលើវិទ្យាល័យព្រះស៊ីសុវតិ្ថ ក្រុមកីឡាករបាល់ទះ មេដាយប្រាក់ បានទៅលើ សាលាអន្តរជាតិ មែនន័រ និងក្រុមកីឡាករបាល់ទះ មេដាយសំរិទ្ធ បានទៅលើ SBV។

Most Popular

To Top