សិល្បៈ និង កម្សាន្ត

រូបភាពថ្មីៗ របស់តារាចម្រៀងស្រី Dayoung ដ៏ពេញនិយមរងការរិះគន់ពីការវះកាត់កែសម្ផស្ស

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះតារាចម្រៀងនាងDayoung ជាសមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង WJSN ដែលបានក្លាយជាតារាចម្រៀងទោល បានបង្ហោះរូបភាពជាបន្តបន្ទាប់ នៅលើបណ្តាញសង្គម Instagram ដោយបង្ហាញពីស្ទីលស្លៀក ពាក់ដ៏សិចស៊ីទាក់ទាញរបស់នាង។

រូបភាពទាំងនោះ នាងបានបញ្ចេញ ឥរិយាបថផ្សេងៗគ្នា ដោយបង្ហាញពីអារម្មណ៍ សម្រាកលំហែកាយនៅខាងក្រៅ បញ្ចេញដើមទ្រូងនឹង សម្រស់ស្រស់ស្អាតមានការសង្ស័យថា នាងវះកាត់កែសម្ផស្ស ។ នាងស្លៀកឈុតប៊ីគីនីឆ្នូតៗជាមួយខោខូវប៊យ និងបង្ហាញពីភាពទាក់ទាញដ៏ជឿ ជាក់របស់នាងជាមួយសម្ផស្ស ស្រស់ស្អាតលើសពីការរំពឹង ។

ជាពិសេស នាងបានទាក់ទាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសាច់ដុំពោះ និងស្បែកពណ៌ទង់ដែងរបស់នាង ដែលបង្ហាញពីរូបរាងដ៏រឹងមាំ និងមានសុខភាពល្អរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ រូបថតទាំងនោះបានបង្កឲ្យមានការសង្ស័យថា តើនាងបានធ្វើការងាររួចរាល់ហើយឬនៅ។

ទន្ទឹមនឹងនេះ នាងនៅតែបន្តសកម្មនៅលើឆាកផ្សេងៗ នៅទូទាំងពិភពលោក រួមទាំងពិធីបុណ្យសាកលវិទ្យាល័យផងដែរ៕

Most Popular

To Top