កូរ៉េខាងត្បូង ៖អតីតអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង លោក Hong Myung-bo បានចាកចេញទៅសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ ត្រឹមតែ ២ ថ្ងៃបន្ទាប់ពីត្រឡប់ទៅប្រទេសកូរ៉េខាងត្បូង វិញ បន្ទាប់ពីលោកនិយាយថាលោកមានរឿងដែលត្រូវនិយាយ ប៉ុន្តែរឿងនោះនឹងលេចចេញនៅថ្ងៃណាមួយជាក់ជាមិនខាន់ឡើយ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily ។
នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ MBC ថា លោក Hong បានលាលែងពីតំណែង បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានធ្លាក់ចេញនៅវគ្គចែកពូលក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 បានធ្វើការកត់សម្គាល់នេះ ខណៈពេលកំពុងនិយាយជាមួយអ្នកយកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិ Incheon មុនពេលឡើងយន្តហោះទៅកាន់ទីក្រុង Los Angeles ដោយរូបលោកពាក់មួកដែលទាញទាប និងម៉ាស់មុខ។
នៅពេលសួរអំពីការរំពឹងទុកថា ជម្លោះផ្ទៃក្នុងក្នុងក្រុមបានរួមចំណែកដល់ការចាកចេញរបស់ពួកគេពីការប្រកួត លោក Hong បានបដិសេធការអះអាងនេះ។ លោកបាននិយាយថា មិនមានជម្លោះផ្ទៃក្នុងក្នុងក្រុមទាំងមូលឡើយ។
លោកក៏បានច្រានចោលពាក្យចចាមអារ៉ាមថា កីឡាករ Jens Castrop ដែលលេងឲ្យក្រុម Borussia Mönchengladbach របស់ Bundesliga ត្រូវបានដកចេញពីការប្រកួតវគ្គចែកពូល ២ លើកដំបូងរបស់ប្រទេសកូរ៉េ ពីបទរំលោភលើច្បាប់ក្រុម។ លោកបានបន្តថា នោះមិនមែនជាការពិតទាល់តែសោះ។
លោក Hong មិនបាននិយាយលើការអំពាវនាវរបស់អ្នកតាក់តែងច្បាប់មួយចំនួនឲ្យធ្វើការស្តាប់សវនាការសភាលើការតែងតាំងលោកជាអ្នកចាត់ការក្រុមជម្រើសជាតិដោយសមាគមបាល់ទាត់កូរ៉េ (KFA) ក៏ដូចជាប្រតិបត្តិការទូទៅរបស់អង្គការនោះទេ។ លោក Hong និងប្រធាន KFA លោក Chung Mong-gyu ថា កំពុងត្រូវបានពិចារណាជាសាក្សី។
លោក Hong ត្រូវបានគេរំពឹងថានឹងស្នាក់នៅក្នុងទីក្រុង Los Angeles សម្រាប់ពេលបច្ចុប្បន្នដើម្បីសម្រាក៕
