កីឡា

កូនប្រុសរបស់លោក Messi ឈ្នះការប្រកួតបាល់ទាត់យុវជនអន្តរជាតិ ខណៈឪពុកបង្កើតកំណត់ត្រា World Cup

ដូមីនីកែន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់វ័យក្មេង Thiago អាយុ ១៣ ឆ្នាំជាកូនប្រុសរបស់កំពូលកីឡាករបាល់ទាត់ Lionel Messi ដែលជាវីរបុរសអាហ្សង់ទីន បានឈ្នះពានរង្វាន់ការប្រកួតបាល់ទាត់យុវជនអន្តរជាតិ MICFootball Punta Cana 2026 ជាមួយក្រុម Inter Miami U14។

ការប្រកួតនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៩ ខែមិថុនា នៅទីក្រុង Cap Cana Sports ក្នុងសាធារណរដ្ឋដូមីនីកែន។ ការប្រកួតនេះមានក្រុមចូលរួមចំនួន ១០៣ និងកីឡាករវ័យក្មេងជាង ២,០០០ នាក់មកពី ២០ ប្រទេស ដែលមានការប្រកួតគ្រប់ក្រុមអាយុចាប់ពី U12 ដល់ U16។

នេះបើយោងតាមរបាយការណ៍របស់ HOLA ថា ក្រុម Inter Miami U14 បានបញ្ចប់ដំណើរដ៏គួរឲ្យចាប់អារម្មណ៍របស់ពួកគេជាមួយនឹងជ័យជម្នះ ៣-០ លើក្រុម GOT FC ក្នុងវគ្គផ្តាច់ព្រ័ត្រ។

មុនពេលឈានដល់ការប្រកួតដណ្តើមជើងឯក កីឡាករ Thiago និងមិត្តរួមក្រុមរបស់គាត់ លេងល្អឥតខ្ចោះនៅវគ្គចែកពូល។ ពួកគេបានឈ្នះការប្រកួតទាំង ៣ របស់ពួកគេ ដោយស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ដ៏គួរឲ្យកត់សម្គាល់ ដោយរបូតគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះ មុនពេលឆ្លងកាត់វគ្គជម្រុះដោយជោគជ័យ។

ជ័យជម្នះនេះតំណាងឲ្យជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់ក្រុមបើប្រៀបធៀបទៅនឹងរដូវកាលមុន នៅពេល ក្រុមរបស់កីឡាករ Thiago ត្រូវបានជម្រុះចេញនៅវគ្គ ៨ ក្រុមចុងក្រោយ។ជើងឯកនៅ Punta Cana ពង្រីកកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍របស់កីឡាករ Thiago នៅសាលា Inter Miami។

ទូពានរង្វាន់របស់គាត់ រួមមាន Weston Cup U12 (2024), Weston Cup U13 (២០២៥) និងពានរង្វាន់ Dreams Cup ជាប់ៗគ្នាដែលទទួលបាននៅចុងឆ្នាំ២០២៥ និងខែឧសភា ឆ្នាំ២០២៦។ កីឡាករ Thiago កំពុងលើកពានរង្វាន់នៅសាធារណរដ្ឋដូមីនីកែន ឪពុករបស់គាត់បានបង្កើតប្រវត្តិសាស្ត្រជាមួយក្រុមជម្រើសជាតិអាហ្សង់ទីននៅព្រឹត្តិការណ៍ World Cup 2026៕

Most Popular

To Top