កីឡា

ម៉ារ៉ុក លត់ កាណាដា ៣-០ ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ World Cup 2026

ក្រុមជម្រើសជាតិ មកពីអាហ្វ្រិក ម៉ារ៉ុក បានបង្កើតប្រវត្តិសាស្ត្រឡើងទៅកាន់វគ្គ Quarter-finals នៃពានរង្វាន់ FIFA World Cup 2026 បន្ទាប់ពីបានយកឈ្នះលើក្រុមម្ចាស់ផ្ទះរួម កាណាដា ក្នុងលទ្ធផល ៣-០ ក្នុងវគ្គ ១៦ ក្រុម។

ខ្សែបម្រើ Azzedine Ounahi រកបាន ២ គ្រាប់ម្នាក់ឯង នាទី ៥០ និង ៨២ ហើយគ្រាប់ទី ៣ ធ្វើបានដោយកីឡាករ Soufiane Rahimi នៅនាទី ៩០+៨។

ទោះបីជាកាណាដាមានឱកាសសម្រុក និងគ្រប់គ្រងការប្រកួតបានល្អក្នុងវគ្គទីមួយយ៉ាងណាក្តី ក៏មិនអាចទម្លាយរបាំងការពារ និងអ្នកចាំទី Yassine Bounou របស់ម៉ារ៉ុកបានឡើយ។

ឈានចូលវគ្គទីពីរ ភាពច្បាស់លាស់ក្នុងការបញ្ចប់ទីរបស់ម៉ារ៉ុកបានធ្វើឱ្យពួកគេទទួលបានជ័យជម្នះយ៉ាងដាច់ខាត។ ម៉ារ៉ុក នឹងត្រូវរង់ចាំជួបក្រុមឈ្នះរវាង បារាំង ឬ ប៉ារ៉ាហ្គាយ ក្នុងវគ្គ ៨ ក្រុមចុងក្រោយ។

Most Popular

To Top