កីឡា

លោក រិទ្ធ ឌីកា ៖ ក្រុមបាល់ទាត់វ័យចាស់ K8 តែងតែចូលរួមគ្រប់ការប្រកួតពានរង្វាន់ បាល់ទាត់សប្បុរសធម៌ដើម្បី កុមារកម្ពុជា

ភ្នំពេញ៖លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 បានប្រាប់ឲ្យដឹងថា ក្រុមរបស់លោកចូលរួមការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់បាល់ទាត់សប្បុរសធម៌ដើម្បី កុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ មិនផ្តោតលើការចាញ់ឈ្នះឡើយ ពីព្រោះសំខាន់ផ្តោតទៅលើមនុស្សធម៌ និងការចូលរួម ដោយទឹកចិត្តប្រកបដោយក្តីមេត្តា ក្តីអាណិត និងជ្រះថ្លាជាមួយកុមារកម្ពុជា ដែលកំពុងត្រូវការជំនួយពីយើងគ្រប់គ្នា លើការសង្គ្រោះតាមរយ :គ្រូពេទ្យនៃពេទ្យកុមារ ។

លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ ទាត់វ័យចាស់ K8 នាយប់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៦ ការប្រកួតរវាង ក្រុមបាល់ទាត់វ័យចាស់ K8 និងក្រុមបាល់ទាត់ មហាហង្ស នៃការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់បាល់ទាត់ សប្បុរសធម៌ដើម្បី កុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ សប្តាហ៍ទី៣ ក្រុមបាល់ទាត់មហាហង្សឈ្នះ ក្នុងលទ្ធផលបច្ចេកទេស ៤ ទល់នឹង១ នៅទីលានបាល់ទាត់វិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ។

លោក រិទ្ធ ឌីកា បានបន្តថា ការចូលរួមក្រុមលោក គឺ ជាកិត្តិយសឧត្តុងឧត្តមណាស់ ដែលយើងគ្រប់គ្នាបាន ធ្វើសកម្មភាពដើម្បីកុមារគ្រប់ៗបូករួមទាំងកូនៗរបស់យើងផងដែរ ដែលភាពចាំបាច់គឺមិនអាចគេចពីមន្ទីរពេទ្យបានឡើយ ។

មួយប្រកួតទៀត ក្រុមបាល់ទាត់ 9NG Soccer Team បានយកឈ្នះលើក្រុមបាល់ទាត់មិត្តភាពមន្ទីរពេទ្យព្រះអង្គឌួង ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ១ ទីលានបាល់ទាត់វិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ។ ថវិកាដែលប្រមូលបានពីការប្រកួតកីឡាបាល់ទាត់ពានរង្វាន់បាល់ទាត់សប្បុរសធម៌ដើម្បីកុមារកម្ពុជា ផ្តល់ជូននៅមន្ទីរពេទ្យគន្ធបុប្ផាអង្គរ ខេត្តសៀមរាប និងមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានៅភ្នំពេញ ធ្វើឡើងដើម្បីដល់កុមារដែលសម្រាកព្យបាលជំងឺនៅមន្ទីរពេទ្យទំាង២ ៕

Most Popular

To Top