កីឡា

ប៊ែលហ្សិកលត់សហរដ្ឋអាមេរិក ៤-១ ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ World Cup 2026

ក្រុមជម្រើសជាតិប៊ែលហ្សិកបានបញ្ចប់ដំណើររបស់ក្រុមម្ចាស់ផ្ទះសហរដ្ឋអាមេរិកនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះក្នុងលទ្ធផលយ៉ាងចាស់ដៃ ៤-១ នៅកីឡដ្ឋាន Seattle Stadium។

​នៅក្នុងជំនួបដ៏ជក់ចិត្តនេះ ខ្សែប្រយុទ្ធ Charles De Ketelaere ធ្វើបានយ៉ាងល្អដោយរកបានពីរគ្រាប់ម្នាក់ឯងក្នុងវគ្គទីមួយ ខណៈដែល Hans Vanaken និង Romelu Lukaku រកបានម្នាក់មួយគ្រាប់បន្ថែមទៀតនៅវគ្គទីពីរដើម្បីធានាជ័យជម្នះ។

ចំណែកឯមួយគ្រាប់គត់របស់សហរដ្ឋអាមេរិក រកបានដោយកីឡាករ Malik Tillman នៅនាទីទី ៣១។

​លទ្ធផលនេះបានជួយឲ្យប៊ែលហ្សិកកក់កៅអីឡើងទៅវគ្គត្រីមាសព្រ័ត្រ (៨ ក្រុមចុងក្រោយ) ជាផ្លូវការ ខណៈដែលក្តីស្រមៃរបស់ក្រុមអាមេរិកត្រូវបញ្ចប់ត្រឹមនេះ។

Most Popular

To Top