កីឡា

សហព័ន្ធកីឡាហាប់គីដូកម្ពុជា ប្រគល់លិខិតបញ្ជាក់ កីឡាករ-កីឡាការិនី ១៤ នាក់នៅក្លឹបហាប់គីដូ សាលាបឋមសិក្សាបាក់ទូក

ភ្នំពេញ ៖ សហព័ន្ធកីឡាហាប់គីដូកម្ពុជា នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីប្រគល់កម្រិតលិខិតបញ្ជាក់ និងវិញ្ញាបនបត្រកីឡាហាប់គីដូដល់ក្រុមកីឡាករ-កីឡាការិនី ១៤ នាក់ដល់ក្លឹបហាប់គីដូសាលាបឋមសិក្សាបាក់ទូក
ដែលជាក្លឹបកីឡាហាប់គីដូដោយបានដំណើរការបានប្រហែលជាង ១ ឆ្នាំ ក្នុងសាលាបឋមសិក្សាបាក់ទូក

ក្នុងឱកាសពិធីប្រគល់នេះ ដោយមានការអញ្ជើញពីសំណាក់លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ តំណាងលោក គួច ហុង ជៀក ប្រធានស្តីទីសហព័ន្ធខ្មែរ កីឡាហាប់គីដូកម្ពុជា លោកនាយក នាយករង នាយិកា,លោកគ្រូ អ្នកគ្រូ និងសិស្សសាលា សាលាបឋមសិក្សាបាក់ទូក

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹកបាននិយាយថា ការខិតខំប្រឹងប្រែងហ្វឹកហាត់ របស់ក្រុមកីឡាករ-កីឡាការិនីដែលបានចូលរួមវគ្គបណ្តុះបណ្តាល បច្ចេកទេសកីឡាហាប់គីដូនៃកម្រិតនីមួយៗ បានបញ្ចប់ទៅតាមកាលកំណត់ ហើយសិស្សគុនឆ្លងកាត់ការហ្វឹកហាត់រយៈពេលមួយឆ្នាំ ត្រូវប្រឡងបញ្ចប់ក្រុមកីឡាករ-កីឡាការិនី ១៤ នាក់ ក្នុងកីឡាករ ៧ នាក់ និងកីឡាការិនី ៧ នាក់

លោក គង់ ចាន់ធីណា បានបន្តថា សកម្មភាពទំាងនេះ ជាផែនការ មេ របស់សហព័ន្ធ ដើម្បីសម្រួចទិសដៅអភិវឌ្ឍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត និងជំរុញឲ្យវគ្គបណ្តុះបណ្តាល កីឡាករ-កីឡាការិនីប្រភេទកីឡាហាប់គី ដូឲ្យខិតខំហ្វឹកហាត់បង្កើន បច្ចេកទេស ដើម្បីអភិវឌ្ឍសមត្ថភាព ឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបាន ឱកាសក្លាយជាគ្រូបង្គោល នាថ្ងៃអនាគត ។

លោកបានបន្ថែមថា សហព័ន្ធខ្វះការឧបត្ថម្ភ សម្រាប់រៀបចំការប្រកួតកីឡាហាប់គីដូជ្រើសរើស ជើងឯកប្រចាំឆ្នាំរបស់ខ្លួន រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹកសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ក្នុងពង្រីកក្លិប តាមបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជា ដោយសាតែសហព័ន្ធ មានតែជាង ៨ ក្លិបហើយ៕
ដោយ៖លី ភីលីព

Most Popular

To Top