កីឡា

ស្វីស យកឈ្នះ កូឡុំប៊ី តាមរយៈបាល់ប៉េណាល់ទី ៤-៣ ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ World Cup ជាលើកដំបូងក្នុងរយៈពេល ៧២ ឆ្នាំ

ក្រុមជម្រើសជាតិ ស្វីស បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយដោយបានទម្លាក់ក្រុម កូឡុំប៊ី នៃពានរង្វាន់ FIFA World Cup 2026 នៅកីឡដ្ឋាន BC Place ទីក្រុង Vancouver ភាគខាងលិចប្រទេសកាណាដា។

​ការប្រកួតដ៏តានតឹង ១២០ នាទី ក្រុមទាំងពីរបានប្រកួតគ្នាយ៉ាងស្វិតស្វាញ និងមានឱកាសរៀងៗខ្លួន ដោយកូឡុំប៊ីស្ទើរតែរកគ្រាប់បាល់បានពីការតែតបុកបង្គោលទីរបស់ Jhon Lucumí នៅក្នុងវគ្គថែមម៉ោង ១៥នាទីពីរដង។ ទោះជាយ៉ាងណា ក្រោយបញ្ចប់ការប្រកួតពេញ ១២០ នាទី លទ្ធផលនៅតែរក្សាស្មើ ០-០។

​ការកាត់សេចក្តីប៉េណាល់ទី នៅក្នុងការទាត់បាល់កាត់សេចក្តី ១១ ម៉ែត្រ ខាងក្រុមសហព័ន្ធកូឡុំប៊ីបានភ្លាត់ស្នៀតពីរលើក ដោយកីឡាករ Davinson Sánchez ទាត់បុកបង្គោលទីខាងលើ និង Cucho Hernández ត្រូវបានអ្នកចាំទីស្វីស Gregor Kobel ជួយសង្គ្រោះបានយ៉ាងល្អ។

ភ្លាមៗនោះ ខ្សែបម្រើ Rubén Vargas បានទាត់បញ្ចូលទីគ្រាប់ចុងក្រោយ បញ្ចប់ការប្រកួតនាំជ័យជម្នះឱ្យស្វីសក្នុងលទ្ធផល ៤-៣។

​នេះជាលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ ១៩៥៤ ដែលក្រុមបាល់ទាត់ជម្រើសជាតិស្វីសបានឡើងទៅដល់វគ្គ ៨ ក្រុមចុងក្រោយ (Quarter-finals)។ ពួកគេនឹងត្រូវជួបប្រកួតជាមួយក្រុមការពារតំណែងជើងឯក អាហ្សង់ទីន នៅថ្ងៃសៅរ៍ ទី ១១ ខែកក្កដា ខាងមុខនេះ។

Most Popular

To Top