វៀតណា ៖ លោក ដែក ភារៈ ជាគ្រូជំនួយ ក្រុមជម្រើសជាតិកីឡាការ៉ាតេកម្ពុជានាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ទទួលបានបន្ថែមពីលើសញ្ញាបត្រគ្រូ ដឹកនាំការ៉ាតេ អាស៊ីចំនួន ២ ទៀតដែលទទួលស្គាល់ដោយសហព័ន្ធកីឡាការ៉ាតេ អាស៊ី ក្នុងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ២០២៦ “ The 13th South East Asian Karate Championship 2026” នៅទីក្រុង NINH BINH ប្រទេសវៀតណាម ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

លោក ដែក ភារៈ ជាគ្រូជំនួយក្រុមជម្រើសជាតិកីឡាការ៉ាតេកម្ពុជា បានប្រាប់តាមអនឡាញពីវៀតណាថា ឆ្នាំ២០២៦ លោកបានប្រឡងជាប់សញ្ញាបត្រគ្រូដឹកនាំការ៉ាតេកម្រិតអាស៊ី ចំនួន២ នៅខែមិថុនា ឆ្នាំ២០២៦ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងខែកក្កដា ឆ្នាំ២០២៦ នៅនិញប៊ីញ ប្រទេសវៀតណាម បន្ថែមពីលើសញ្ញាបត្រគ្រូដឹកនាំការ៉ាតេកម្រិត អាស៊ី ចំនួន ២ទៀត នាឆ្នាំ២០២៣ នៅទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាគស្ថាន និងឆ្នាំ២០១៩ នៅសាបា ប្រទេសម៉ាឡេស៊ី។

លោក ដែក ភារៈ ជាគ្រូជំនួយមួយរូបក្នុងចំណោមជាច្រើនរូបដូចជា លោកស្រី OMITA OLGA OMPI គ្រូជំនួយបរទេស លោក ជុន ជឿន គ្រូជំនួយ និងលោក ថាំង វិបុល គ្រូជំនួយ ក្នុងនោះ លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេកម្ពុជា (គ្រូធំ) និងលោកគ្រូ អ្នកគ្រូបានដឹកនាំក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេកម្ពុជាចូលរួមការប្រកួតកម្រិតអន្តរជាតិជាច្រើនលើកច្រើនសារតែងតែទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធជូនប្រទេសកម្ពុជា៕
ដោយ៖លី ភីលីព




