ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃ ចាប់ខ្លួនអ្នកគ្រប់គ្រងក្លិបប្រដាល់មួយ ខេត្តរ៉ាយ៉ុង ពីបទជួញដូរអនីតិជន និងតាមប្រមាញ់ អ្នកឧបត្ថម្ភជនជាតិន័រវេស

ថៃ៖ ប៉ូលីសថៃ បាននិយាយកាលពីថ្ងៃពុធថា ក្រុមប៉ូលីសបានចាប់ខ្លួនអ្នកគ្រប់គ្រងក្លិបប្រដាល់មួយកន្លែងស្ថិតខេត្តរ៉ាយ៉ុង ភាគអាគ្នេយ៍នៃទីក្រុងបាងកក ប្រទេសថៃពីបទជួញដូរក្មេងប្រុស អនីតិជនសម្រាប់ការរួមភេទ ហើយកំពុងស្វែងរកជនជាតិន័រវេសម្នាក់ ដែលគេជឿថា ជាប់ពាក់ព័ន្ធផងដែរ ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យស៊ើបអង្កេតកណ្តាលបានឲ្យដឹងថា ប៉ូលីសបានឆ្មក់ចូលក្លិបប្រដាល់នៅខេត្តរ៉ាយ៉ុង ភាគអាគ្នេយ៍នៃទីក្រុងបាងកក កាលពីថ្ងៃទី ៧ ខែកក្កដា ហើយបាននាំកុមារចំនួន ១២ នាក់ទៅកន្លែងការពារ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យ បាននិយាយថា អ្នកគ្រប់គ្រងអាយុ ២៨ ឆ្នាំរូបនេះបានសារភាពពីបទជួញដូរអនីតិជនអាយុក្រោម ១៨ ឆ្នាំសម្រាប់ការកេងប្រវ័ញ្ចផ្លូវភេទ និងស្នើសុំសេវាផ្លូវភេទ ។ ជនសង្ស័យត្រូវបានគេស្គាល់ថា លោក Narubet ត្រូវបានចាប់ខ្លួននៅទីតាំងដាច់ ដោយឡែកពីក្លិបនេះ នាថ្ងៃទី ៧ ខែកក្កដា បន្ទាប់ពីមន្ត្រីសម្ងាត់បានក្លែងបន្លំខ្លួន ជាអតិថិជនដែលស្វែងរកសេវាផ្លូវភេទពីក្មេងប្រុស ៣ នាក់មានអាយុ ១៣, ១៥ និង១៦ ឆ្នាំ។

អ្នកគ្រប់គ្រងត្រូវបានចោទប្រកាន់ថា បានយល់ព្រមក្នុងតម្លៃ ៣,០០បាត (៨៩ ដុល្លារអាមេរិក) ក្នុងមួយកុមារ ខណៈដែលយកមួយភាគបី នៃការទូទាត់ជាកម្រៃជើងសារ។

សេចក្តីថ្លែងការណ៍របស់ប៉ូលីសបាននិយាយថា អ្នកគ្រប់គ្រងបានអះអាងថា កុមារពាក់ព័ន្ធមានបញ្ហាអាកប្បកិរិយា និងមកពីគ្រួសារដែលបែកបាក់។

នេះបើយោងតាមការបន្ថែមថា ក្លិបប្រដាល់នៅ Rayong បានបណ្តុះបណ្តាលមនុស្សប្រហែល ៣០ នាក់ នៅពេលវាយឆ្មក់ ។ ឥឡូវនេះប៉ូលីសកំពុងស្វែងរកជនជាតិន័រវេសម្នាក់ ត្រូវគេជឿថា បានឧបត្ថម្ភក្លិបនេះ ក៏ដូចជាលេខារបស់គាត់ផងដែរ។

ប៉ូលីសបានបន្ថែមថា ការសម្ភាសន៍ជាមួយកុមារបានបង្ហាញថា អ្នកឧបត្ថម្ភន័រវេស ត្រូវបានគេស្គាល់ថាលោក Kim ត្រូវបានចោទប្រកាន់ថា បានបង់ប្រាក់សម្រាប់សេវាកម្មជាថ្នូរនឹងសេវាផ្លូវភេទ។ប៉ូលីសបានបញ្ជាក់ថា ឪពុកម្តាយមួយចំនួនបានដឹងអំពីការរៀបចំនេះ ប៉ុន្តែមិនបានធ្វើអន្តរាគមន៍ទេ។

យោងតាមច្បាប់ថៃថា អ្នកដែលត្រូវបានកាត់ទោស ពីបទជួញដូរមនុស្សប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំសម្រាប់បទល្មើសនីមួយៗ ជាមួយនឹងការផ្តន្ទាទោសធ្ងន់ធ្ងរជាងនេះសម្រាប់ឧក្រិដ្ឋកម្ម ដែលពាក់ព័ន្ធនឹងអនីតិជន៕

Most Popular

To Top