ភ្នំពេញ៖ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីភាពជាតិរឹងមាំ» ត្រូវបានរៀបចំឡើង ក្នុងឆន្ទៈបន្តលើកកម្ពស់វិស័យបាល់ទាត់ និងពង្រឹងស្មារតី សាមគ្គីភាពខ្មែរតែមួយ តាមរយៈកីឡា ដែលភ្ជាប់បេះដូងមនុស្សគ្រប់រូបឲ្យកាន់តែជិតស្និទ្ធ។

សម្រាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមកីឡាករបាល់ទាត់ ស៊ីប៊ែល អេហ្វស៊ី ប៉ះជាមួយ ក្រុមកីឡាករបាល់ទាត់ អិនអេសអិម អាយអេសភី អេហ្វធី ដើម្បីដណ្តើមជើងឯក នៃការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ ។ ក្រុមបាល់ទាត់ កីឡាការិនី សេនាអង្គរ យូណាយធីត ជួបនឹងក្រុមបាល់ទាត់ កីឡាការិនី យុវតីស្ទាំងភ្លើងក្មេងវត្តក្តីចាស់ដណ្តើមជើងឯកនៃការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ ។

សូមអញ្ជើញអ្នកគាំទ្រទាំងអស់ ចូលរួមដោយសេរី ដើម្បីរួមគ្នាគាំទ្រក្រុមដែលអ្នកស្រឡាញ់ បន្លឺសំឡេងហ៊ោកញ្ជ្រៀវ និងធ្វើជាសាក្សីនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏អស្ចារ្យ ដែលនឹងកំណត់ម្ចាស់ជើងឯក Soccer League លើកទី៩ នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
