កីឡា

អេស្ប៉ាញ គ្រងជើងឯក World Cup 2026 ក្រោយយកឈ្នះ អាហ្សង់ទីន បំបែកក្តីស្រមៃរបស់ Lionel Messi ក្នុងការចង់ការពារតំណែងជើងឯក

ក្រុមជម្រើសជាតិ បានក្លាយជាម្ចាស់ជើងឯកពិភពលោកប្រចាំឆ្នាំ ២០២៦ នេះ បន្ទាប់ពីបានយកឈ្នះក្រុមការពារតំណែងជើងឯក អាហ្សង់ទីន 🇦🇷ក្នុងលទ្ធផល ១ ទល់នឹង ០ ក្នុងវគ្គថែមម៉ោង ១៥នាទីពីរដង (Extra Time) នៅកីឡដ្ឋាន New York New Jersey Stadium សហរដ្ឋអាមេរិក។

គ្រាប់បាល់តែមួយគត់ដែលកើតឡើងក្នុងប្រកួតនេះ គឺរកបានដោយកីឡាករបម្រុង Ferran Torres នៅនាទីទី ១០៦។
​ក្រុមអាហ្សង់ទីនត្រូវបង្ខំចិត្តលេងសល់សមាជិកតែ ១០ នាក់នៅចុងវគ្គទីពីរ បន្ទាប់ពីខ្សែបម្រើ Enzo Fernández ទទួលបានកាតលឿងទីពីរ (កាតក្រហម)។

​ នេះជាការឈ្នះពានរង្វាន់ World Cup លើកទីពីរក្នុងប្រវត្តិសាស្ត្ររបស់អេស្ប៉ាញ (គិតចាប់តាំងពីឆ្នាំ ២០១០) ព្រមទាំងបានបំបែកក្តីស្រមៃរបស់ Lionel Messi ក្នុងការចង់ការពារតំណែងជើងឯកក្នុងជំនួបចុងក្រោយរបស់លោកផងដែរ។

Most Popular

To Top