ហ្វីលីពី៖អបអរសាទរក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានយកឈ្នះឥណ្ឌូណេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ SEA V-CUP លើកទី៦ ជើងទី១ ដោយលទ្ធផល ៣សិតទល់២ នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសាលបាល់ទះ Candon City Arena ប្រទេសហ្វីលីពីន។
ទន្ទឹមនឹងការអបអរសាទរជាមួយមហាគ្រួសារបាល់ទះកម្ពុជា ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណជាពិសេសដល់ប្រតិភូ ក្រុមការងារគ្រូបង្វឹក និងប្អូនៗកីឡាករ ដែលបានខិតខំប្រឹងប្រែងប្រកួតតាំងពីវគ្គចែកពូល រហូតដណ្តើមបានជើងឯកតំបន់អាស៊ាន SEA V-CUP ជូនជាតិមាតុភូមិ។

ការគាំទ្ររបស់ជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ពុកម៉ែ បងប្អូនទាំងអស់ មិនថាអញ្ជើញលើកទឹកចិត្តកីឡាករយើង នៅទីលានផ្ទាល់ ឬទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានាទេ គឺជាកម្លាំងខ្មែរតែមួយ ជួយពីក្រោយខ្នង។
សម្រាប់វិញ្ញសាបាល់ទះបុរសរបស់យើង បានបញ្ចប់ពាក្យថា«ប្រជាជនតិចជាង ផ្ទៃដីតូចជាង» ដែលជារនាំងថាយើងមិនអាចធ្វើបាន។
ក្រុមកីឡាករ និងគ្រូបង្វឹករបស់យើង នឹងបន្តបេសកកម្មការប្រកួត SEA V-CUP លើកទី៦ ជើងទី២ ឆ្នាំ២០២៦ នៅឥណ្ឌូណេស៊ី ក្នុងពេលឆាប់ជាៗជាបន្តទៀត៕


