ព័ត៌មានអន្តរជាតិ

តារាចម្រៀង នាង Kwon Eunbi ធ្វើឲ្យពហុកីឡដ្ឋានបេស្បលក្តៅគគុកជាមួយនឹងការបោះបាល់លើកដំបូង និងការសម្តែងលើទឹករបស់នាង

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការប្រកួត Shinhan SOL KBO League ឆ្នាំ ២០២៦ រវាងក្រុម Doosan Bears និង LG Twins បានធ្វើឡើងនៅថ្ងៃទី ២ ខែសីហា នៅពហុកីឡដ្ឋានបេស្បល Jamsil  ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនេះ តារាចម្រៀង នាង Kwon Eunbi បានកង្តើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ទស្សនិកជនជាមួយការសម្តែងលើទឹករបស់នាង។

តារាចម្រៀង “Summer Queen” តារាចម្រៀង នាង Kwon Eunbi សម្រាប់ការប្រកួតបោះបាល់លើកដំបូងក្នុងពិធីអបអរសាទរជ័យជម្នះរបស់ក្រុម Doosan Bears ។ លើសពីនេះ នាងបានរៀបចំការសម្តែងទឹកពិសេសមួយសម្រាប់អ្នកគាំទ្រដែលបានទស្សនាការប្រកួត។

ដោយបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៨ ក្នុងនាមជាសមាជិកក្រុម IZ*ONE Kwon Eunbi បានបង្កើតខ្លួនឯងជាសិល្បករទោលដែលមានជំនាញសំឡេង និងការសម្តែងដ៏លេចធ្លោ។ ជាមួយនឹងវត្តមានលើឆាកដ៏ល្អឥតខ្ចោះ នាងបានពង្រឹងតំណែងរបស់នាងជា “Summer Queen” ជំនាន់ក្រោយ និងកំពុងទទួលបានក្តីស្រឡាញ់យ៉ាងច្រើន៕

Most Popular

To Top