ព័ត៌មានអន្តរជាតិ

តារាចម្រៀងនាង Jennie រងការរិះគន់យ៉ាងខ្លាំងចោទ ប្រកាន់ថាកែដើមទ្រូង បន្ទាប់ពីរូបថតចុង ក្រោយបង្អស់របស់នាង

កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា កំពូលតារាចម្រៀងកូរ៉េខាងត្បូង ដែលសម្បូររឿងអាស្រូវ នាង Jennie សមាជិក ក្រុម BLACKPINK រងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ អ្នកលេងបណ្តាញសង្គម បន្ទាប់ពីពួកគេចោទថា ដើមទ្រូងរបស់នាងត្រូវបានកែសម្រួលក្នុងការថតរូបថ្មីៗរបស់នាង។

ថ្មីៗនេះ នាង Jennie បានធ្វើអត្ថបទ វិចារណកថាជាមួយ Cosmopolitan ហើយភាពសិចស៊ីនៃរូបថតមួយ ចំនួនបានបង្កឲ្យមានប្រតិកម្មតបវិញ។

ក្នុងចំណោមរូបថតទាំងនោះ មានប្រធានបទ មួយដែលឃើញ នាង Jennie ស្លៀកអាវទ្រនាប់ពណ៌ក្រហមដូចខ្សែក។ នៅពេលដែលរូបថតនេះត្រូវបានបង្ហោះតាមប្រព័ន្ធអ៊ីនធើណេតសាធារណៈ។

វាបានរងប្រតិកម្មយ៉ាងខ្លាំង ខណៈអ្នកលេងអ៊ីនធើណេតបានចោទប្រកាន់ថា នាងJennie និងក្រុមថាបានកែសម្រួលដើមទ្រូងរបស់នាង Jennie ក្នុងរូបថតទាំងនោះ៕

Most Popular

To Top