យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា អនាគតរបស់កីឡាករ Gabriel Jesus ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal កំពុងស្ថិតនៅក្នុងស្ថាន ភាពមិនល្អប្រសើរសោះ
ដោយសារតែមិនទាន់មានការសម្រេច ចិត្តណាមួយរបស់ក្លឹបឡើយ ក្នុងការដោះដូរឬរក្សាទុកកីឡាករ។
ចុងក្រោយនេះគេសង្កេតឃើញភ្នាក់ងារកីឡាករបានបង្ហាញវត្តមានយ៉ាងគួរឲ្យភ្ញាក់ផ្អើលជាមួយនឹងក្លឹបអ៊ីតាលី Napoliទៅវិញក្នុងអំឡុងពេលនៃការប្រកួតបើករដូវកាលថ្មី។
គួរឲ្យដឹងដេរថា Jesus ឈានមកដល់កុងត្រារយៈពេល១២ខែ ចុងក្រោយហើយជាមួយនឹងកាំភ្លើងធំ Arsenal ហើយកីឡាករវ័យ២៩ឆ្នាំរូបនេះហាក់ ដូចជាមិនស្ថិតនៅក្នុងផែនការដឹកនាំ
របស់លោក Mikel Arteta ទៀតទេ ដោយសារវត្តមាននៃកីឡាករចំណូលថ្មីកាន់តែច្រើនជាមួយនឹង Arsenal នៅរដូវកាលដោះដូរនេះ៕
ប្រែសម្រួល៖ស៊ុនលី
