កីឡា

Mastantuono នឹងត្រូវផ្ទេរទៅចូលរួមក្លឹបអ៊ីតាលី Fiorentina ក្នុងកុងត្រាខ្ចីជើងរយៈពេលវែង

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបអ៊ីតាលី Fionrentina បានឈានទៅដល់ការចុះហត្ថលេខា នាំយកយុវជនអាហ្សង់ទីន វ័យក្មេង Franco Mastuono មករួមក្លឹបហើយនៅរដូវ កាលក្រោយក្នុង កុងត្រាខ្ចីជើងរយៈពេលវែង។

កីឡាកររបស់ក្លឹប Real Madrid រូបនេះ បានបង្ហាញកេរ្ត៍ឈ្មោះគួរសមជាមួយនឹង Real Madrid ប៉ុន្តែចាំបាច់ត្រូវការពេលវេលាបន្ថែមទៀតដើម្បីបង្ហាញវត្តមានប្រកួតឲ្យបានគ្រប់គ្រាន់ដើម្បី
អភិវឌ្ឍខ្លួនបន្ថែមទៀត។

ក្នុងវ័យទើបតែ១៨ឆ្នាំ Mastantuono គឺជាកីឡាករដែលមានការរីកចម្រើនខ្លាំងជាងគេក្នុងចំណោមកីឡាករវ័យក្មេងៗរបស់ Real Madrid ហើយជឿជាក់ថាឳកាសទៅលេងអីតាលីរយៈពេលខ្ចីជើង
វែងបែបនេះនឹងជួយឲ្យគាត់កាន់តែមានសមត្ថភាពខ្ពស់ឡើងជាងនេះជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top