កីឡា

ក្រុមកីឡាករបាល់បោះ ជម្រើសជាតិកម្ពុជា ចូលរួមការប្រកួតកីឡាបាល់បោះ មិត្តភាពលក្ខណៈអន្តរជាតិ ប្រទេសចិន ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចកទេស

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់បោះកម្ពុជាត្រៀម បញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករបាល់បោះជាង ២០ នាក់ ចូលរួមការប្រកួតកីឡាបាល់បោះមិត្តភាព លក្ខណៈអន្តរជាតិជាមួយក្រុមកីឡាបាល់បោះសកលវិទ្យាល័យ និងក្រុមកីឡាបាល់បោះវិទ្យាស្ថានកីឡា នៅទីក្រុងឈានចូវ ខេត្តហ្វូជៀន ប្រទេសចិន ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដើម្បីដកស្រង់បទពិសោធន៍ទំាងបច្ចកទេស និងស្មារតីរបស់ក្រុម កីឡាករបាល់បោះជម្រើសជាតិកម្ពុជា ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន CHN Sports របស់ប្រទេសចិន។

ក្នុងឱកាសសន្និសីទសារព័ត៌មានស្តីពីការចេញដំណើរចូលរួមការប្រកួតកីឡាបាល់បោះមិត្តភាពលក្ខណៈអន្តរជាតិនៅទីក្រុងឈានចូវ ខេត្តហ្វូជៀន នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោក អូស្រ្ទីន កូឡេដូយ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់បោះកម្ពុជា លោក Ye Chang Qing ប្រធានសហគមន៍ឈានចូវកម្ពុជា លោក ម៉ក់ ចាន់ភិរុណ អនុប្រធាននាយកដ្ឋានគ្រប់គ្រងកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក Liu Nuo អគ្គនាយកប្រតិបត្តិក្រុមហ៊ុន CHN Sports របស់ប្រទេសចិន ។

លោក អូស្រ្ទីន កូឡេដូយ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់បោះកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាបាល់បោះមិត្តភាព លក្ខណៈអន្តរជាតិជាមួយក្រុមកីឡា បាល់បោះសកលវិទ្យាល័យ និងក្រុមកីឡាបាល់បោះវិទ្យាស្ថានកីឡា នៅទីក្រុងឈានចូវ ខេត្តហ្វូជៀន ប្រទេសចិនមានសារសំខាន់សម្រាប់ក្រុមក្រុមកីឡាករបាល់បោះជម្រើសជាតិកម្ពុជាដើម្បីដកស្រង់បទពិសោធន៍ទំាងបច្ចកទេស និងស្មារតី ដោយសារកីឡាករចិនសមត្ថភាព ខ្ពស់ ជាងក្រុមកម្ពុជា ហើយកីឡាករកម្ពុជាជាច្រើនរូប ធ្លាប់បានទទួលការហ្វឹកហាត់ជាប្រព័ន្ធ នៅប្រទេសចិនអស់រយៈពេលរហូតដល់ពីរឆ្នាំ ហើយក៏មានកីឡាករឆ្នើមមួយចំនួនដែលធ្លាប់មានឱកាសប្រកួតនៅលើទីលានជាមួយកីឡាករ NBAល្បីៗទៀតផង។

លោក Ye Chang Qing ប្រធានសហគមន៍ឈានចូវកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាតំណាងម្ចាស់ឧបត្ថម្ភដល់ក្រុមជម្រើសជាតិបាល់បោះកម្ពុជា ខ្ញុំពិតជាមានកិត្តិយស បានចូលរួម ក្នុងឱកាសដ៏មានសារសំខាន់នាដើម្បីផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់កីឡាករ ដែលត្រៀមធ្វើដំណើរ ទៅកាន់ខេត្តហ្វូជៀន ប្រទេសចិន ដើម្បីចូលរួមការប្រកួតផ្លាស់ប្តូរមិត្តភាពកីឡាបាល់បោះ។
លោកសូមកោតសរសើរចំពោះក្រុមដែលពោរពេញដោយកិត្តិយស ស្មារតីប្រឹងប្រែង និងការតស៊ូមួយនេះកន្លងមក ក្រុមជម្រើសជាតិបាល់បោះកម្ពុជា បានទទួលសមិទ្ធផល និងជោគជ័យជាបន្តបន្ទាប់ ទាំងនៅ លើទីលានប្រកួតក្នុងប្រទេស និងលើឆាកអន្តរជាតិ ដោយបានប្រើប្រាស់កម្លាំងកាយចិត្ត ញើសឈាម និងសមត្ថភាពរបស់ខ្លួន ដើម្បីសរសេរនូវទំព័រដ៏រុងរឿងសម្រាប់វិស័យកីឡាបាល់បោះកម្ពុជា។

លោកប្រធានសហគមន៍ឈានចូវកម្ពុជា បានបញ្ជាក់ថា ចាប់ពីការដណ្តើមបានមេដាយមាសលើវិញ្ញាសា 3×3 និងមេដាយប្រាក់លើវិញ្ញាសា 5×5 ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ រហូតដល់ជើងឯកថ្នាក់ជាតិ U27 និងជើងឯក UNBL U19 ក្នុងឆ្នាំ២០២៥ ព្រមទាំងការដណ្តើមបានជើងឯកទាំងក្នុងវិញ្ញាសាបាល់បោះបុរស 5×5 និង 3×3 នៅក្នុងព្រឹត្តិការណ៍កី ឡាជាតិលើកទី៣ និងលើកទី៤ សមិទ្ធផល និងកិត្តិយសទាំងនេះ មិនត្រឹមតែជាកំណត់ត្រា នៃការរីកច ម្រើនរបស់កីឡាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបង្ហាញ ពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យ កីឡាបាល់បោះកម្ពុជា។

លោក Liu Nuo អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន CHN Sports របស់ប្រទេសចិនបានប្រាប់ថា ការប្រកួតមិត្តភាពរបស់ក្រុមកីឡាបាល់ បោះជម្រើសកម្ពុជាលោកមិនតម្រូវឲ្យឈ្នះឡើយ សំខាន់នេះដកស្រង់បទពិសោធន៍ទំាងបច្ចកទេស និងស្មារតី។ នៅពេលនេះ អ្នកទាំងអស់គ្នានឹងចាប់ផ្តើមដំណើរថ្មីម្តងទៀដោយធ្វើដំណើរទៅកាន់ខេត្តហ្វូជៀន ប្រទេ សចិន ដើម្បីចូលរួមការប្រកួតផ្លាស់ប្តូរមិត្តភាពកីឡាបាល់បោះ។ នេះមិនមែនគ្រាន់តែជាការប្រកួតប្រជែង លើទីលានប៉ុណ្ណោះទេ ប៉ុន្តែជាការផ្សារភ្ជាប់ចំណងមិត្តភាព និងជាការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រ ទេសទាំងពីរ។ មិត្តភាពរវាងកម្ពុជា និងចិនមានប្រវត្តិយូរអង្វែង ហើយវិស័យកីឡាគឺជាស្ពានដ៏សំខាន់មួយ ក្នុងការតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ
ប្រទេសចិនគឺជាប្រទេសដែលមានវិស័យកីឡាបាល់បោះរីកចម្រើន និងមានប្រព័ន្ធហ្វឹកហាត់ទំនើប ព្រម ទាំងបទពិសោធន៍ដ៏សម្បូរបែបក្នុងការរៀបចំ និងចូលរួមការប្រកួត ៕

Most Popular

To Top