កីឡា

Monaco ត្រៀមផ្តាច់កុងត្រាកីឡាករ Paul Pogba ក្រោយកីឡាកររងរបួសសាជាថ្មី

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Paul Pogba បានប្រឈមមុខទៅនឹងបញ្ហា ជាមួយនឹងក្លឹប Monaco ក្រោយពេល ដែលបានទទួល រងរបួសសាជាថ្មី ក្នុងគ្រាដែលវ័យ
របស់ខ្លួនក៏កាន់ តែជ្រេទៅហើយ។

អតីតកីឡាកររបស់ Man UTD រូបនេះបានត្រឡប់មកមកអាជីព បាល់ទាត់វិញកាលពីរដូវកាលមុនជាមួយនឹង Monaco បន្ទាប់ពីបានទទួលរងបម្រាមអស់ រយៈពេលជាច្រើនឆ្នាំប៉ុន្តែទំរង់ លេងនិងលទ្ធផល
មិនបានល្អដូចការគ្រោងទុកឡើយ ដោយកីឡាករបារាំងតែងតែទទួលរងរបួសរហូតមក។

ប្រភពដដែលជឿជាក់ថាកីឡាករ ដែលលេងបានតែ ១ប្រកួតប៉ុណ្ណោះហើយក្រោយ មកក៏ទទួលរង របួសសាជាថ្មីក្នុងពេលកំពុងហ្វឹកហាត់ម្តងទៀត។បច្ចុប្បន្ន Monaco កំពុងត្រៀម ធ្វើការផ្តាច់កុងត្រារបស់កីឡាករ
តែម្តងដោយជឿជាក់ថាកីឡាករ នឹងមិនមានឳកាស វិលត្រឡប់ដូចដើមឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top