កីឡា

គ្រូបង្វឹក គ្រូជំនួយ និងក្រុមអត្តពលិកកីឡាការ៉ាតេ ១៣ រូបត្រៀមខ្លួនចូលរួម “The 20th Asian Games Aichi-Nagoya 2026” នៅជប៉ុន

ភ្នំពេញ៖សហព័ន្ធកីឡា ការ៉ាតេ កម្ពុជាត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៣ រូបចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី អៃឈី-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុនតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ។

លោក ហេង ផេង ជាគ្រូបង្វឹក ក្រុមជម្រើសជាតិកីឡាការ៉ាតេកម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាចំបាប់កម្ពុជា​ ត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៣ រូបចូលរួម“The 20th Asian Games Aichi-Nagoya 2026” នៅប្រទេសជប៉ុនរួមមាន លោក ហេង ផេង ជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេកម្ពុជា លោក ដែក ភារៈ គ្រូជំនួយ លោកស្រី OMITA OLGA OMPi គ្រូជំនួយបរទេស កីឡាករ ជ្រុន វិរៈបុត្រ កីឡាករ ស្រៀវ វិរៈ កីឡាករ ថេង គឹមឈា កីឡាករ ហូ ហេង កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ កីឡាការិនី ឆន ស្រីកា កីឡាការិនី វ៉ាន់ ចរិយា កីឡាការិនី ថាត ឆេងហ័ង កីឡាការិនី អូន ស្រីដា និងកីឡាការិនី ពុទ្ធា ស្រីណុច ។

បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី២០ អៃឈី-ណាហ្គោយ៉ា ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន។ ព្រឹត្តិការណ៍ពហុកីឡាដ៏សំខាន់នេះមានកីឡាចំនួន ៤៣ ប្រភេទ និងព្រឹត្តិការណ៍នេះ កីឡាករ-កីឡាការិនីចំនួន ៤៦៩ នាក់ មកពី ៤៥ ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ៕

Most Popular

To Top