The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានឈានទៅដល់ការព្រមព្រៀង ជាផ្លូវការហើយដើម្បីនាំយកកីឡាករ ខ្សែបម្រើការពារឆ្នើម Rodri ពីអង់គ្លេស។
កីឡាករអេស្បាញរូបនេះបានសម្រេចចិត្តចាកចេញពី Man City ដើម្បីត្រឡប់មកប្រទេស កំណើតចូលរួមជាមួយនឹង Barcelona ដែលក្នុងនោះ គេជឿជាក់ថា ជាមួយនឹងកុងត្រា ដែលមានរយៈពេលដល់ទៅ៤ឆ្នាំ។
Rodri លេងនៅក្នុងតំណែងបម្រើ ការពារហើយកំពុង ស្វែងរកឳកាសក្នុងការ លើកពានរង្វាន់ Ballon d’Or សាជាថ្មីដោយសង្ឃឹមថា នឹងវត្តមានលេងនៅ Barcelona នោះគឺ ជាឳកាសកាន់តែខ្លាំងឡើង ។
នៅ Man City គ្រូបង្វឹកលោក Enzo Maresca ត្រូវបានគេជឿជាក់ថា គឺបានសម្លឹងឃើញកីឡាករ Enzo Fernandez រួចរាល់ទៅហើយដើម្បីមកជំនួសតំណែងដ៏សំខាន់នេះ៕
ប្រែសម្រួល៖ស៊ុនលី
