The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានឈានទៅដល់ការព្រមព្រៀង ជាផ្លូវការហើយ ដើម្បីនាំយកកីឡាករខ្សែបម្រើ ការពារឆ្នើម Rodri ពីអង់គ្លេស។
កីឡាករអេស្បាញរូបនេះបានសម្រេចចិត្តចាកចេញពី Man City ដើម្បីត្រឡប់មកប្រទេស កំណើតចូលរួមជាមួយនឹង Barcelona ដែលក្នុងនោះគេជឿជាក់ថា ជាមួយនឹងកុងត្រា ដែលមានរយៈពេលដល់ទៅ៤ឆ្នាំ។
Rodri លេងនៅក្នុងតំណែងបម្រើការពារ ហើយកំពុងស្វែងរកឳកាស ក្នុងការលើកពានរង្វាន់ Ballon d’Or សាជាថ្មីដោយសង្ឃឹមថានឹងវត្តមានលេងនៅBarcelona នោះគឺជាឳកាសកាន់តែខ្លាំងឡើង។
នៅ Man City គ្រូបង្វឹកលោក Enzo Maresca ត្រូវបានគេជឿជាក់ថាគឺបានសម្លឹងឃើញកីឡាករ Enzo Fernandez រួចរាល់ទៅហើយដើម្បីមកជំនួសតំណែងដ៏សំខាន់នេះ៕
ប្រែសម្រួល៖ស៊ុនលី
