កីឡា

គ្រូបង្វឹក និងកីឡាករអត្តពលកម្ម ៤ រូប​ ចូលរួមការប្រកួត The 20th Asian Games Aichi-Nagoya 2026 នៅជប៉ុន

ភ្នំពេញ៖ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក និងកីឡាករអត្តពលកម្មចំនួន ៤ រូបចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

លោក បូរ ពុធរាត្រី អគ្គលេខាធិការនៃសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នេះ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានត្រៀមខ្លួនបញ្ជូន គ្រូបង្វឹក និងកីឡាករ ចំនួន ៤ រូប ចូលរួមដូចជា លោក គៀង សាម៉ន ជាគ្រូបង្វឹក កីឡាករ ឡៃ ធារិន កីឡាករ ស៊ឹម សាមឌី និងកីឡាការិនី កាន់ ស្រីរ័ត្ន។

លោកគ្រូប្រធានបច្ចេកទេស និង គ្រូបង្វឹក បានបន្តថា ព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ខណៈកីឡាករ-កីឡាការិនីមកពី ៤៥ ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ៕

Most Popular

To Top