យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City បានបដិសេធ មិនព្រមបោះបង់ចោល នូវកិច្ចខិតខំក្នុងការចរចា នាំយកកីឡាករខ្សែបម្រើការពារ Chelsea កីឡាករ Enzo Fernandez ទោះបីជាពេលវេលាហាក់ ដូចជាបាត់បង់ទៅហើយក្នុងពេលវេលាទីផ្សារដោះដូរ កីឡាករជិតបញ្ចប់ទៅហើយក្តី។
Chelsea បានដាក់តម្លៃរបស់កីឡាករ Fernandez ដល់ទៅ១២០លានផោនសម្រាប់កីឡាករអាហ្សង់ទីនរូបនេះ។កាលពីសុក្រសប្តាហ៍មុន Chelsea បានដាក់កាលកំណត់សម្រាប់ការចរចាគ្នាជាមួយនឹង Man City ប៉ុន្តែលទ្ធផលមិនទទួលបានអ្វីឡើយ។
កីឡាករវ័យ២៥ឆ្នាំរូបនេះ គឺជាគោលដៅរបស់ក្លឹប Man City ជាយូរមកហើយប៉ុន្តែតម្លៃខ្លួនដល់ទៅ១២០លានផោន គឺជាបញ្ហាឧបសគ្គតែមួយគត់ ដែលកិច្ចព្រមព្រៀងទាំងឡាយ មិនអាចធ្វើទៅបានខណៈដែលពេលវេលាដោះដូរកីឡាករ ក្នុងទីផ្សារដូវក្តៅនេះនឹងបញ្ចប់នៅថ្ងៃទី១ ខែកញ្ញាខាងមុខទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី
