វៀតណាម ៖គ្រូបង្វឹកវៀតណាម លោក Kim Sang-sik បានសរសើរខ្សែប្រយុទ្ធឆ្នើម Nguyen Xuan Son បន្ទាប់ពីស៊ុតបញ្ចូលទីបាន ២ គ្រាប់ទល់នឹងម៉ាឡេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ASEAN Cup ជើងទី២ ហើយបាននិយាយលេងសើចថា លោកសង្ឃឹមថា ខ្សែប្រយុទ្ធរូបនេះ អាចស៊ុតបញ្ចូលទីបាន ៣ គ្រាប់ទៀតមភវគ្គផ្តាច់ព្រ័ត្រទល់នឹងថៃ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។
កីឡាករខ្សែប្រយុទ្ធឆ្នើម Xuan Son ស៊ុតបញ្ចូលទីបាន ២ គ្រាប់ ខណៈវៀតណាមបានយកឈ្នះម៉ាឡេស៊ី ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរ របស់ពួកគេនៅកីឡដ្ឋាន My Dinh កាលពីថ្ងៃពុធ ដែលធ្វើឲ្យចំនួនគ្រាប់បាល់ សរុបរបស់គាត់ក្នុងការប្រកួតឡើងដល់ ៥គ្រាប់ ។ ឥឡូវនេះគាត់មានកម្រិតស្មើជាមួយមិត្តរួមក្រុម Nguyen Dinh Bac នៅកំពូលតារាងគ្រាប់បាល់នៃពានរង្វាន់ ASEAN Cup 2026។
លោក Kim បាននិយាយទាំងញញឹមនៅពេលសួរអំពីការសម្តែងរបស់ខ្សែប្រយុទ្ធកើតនៅប្រទេសប្រេស៊ីលក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត ថា តើគាត់ស៊ុតបញ្ចូលទីបានត្រឹមតែ ៥ គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតនេះ កីឡាករ Xuan Son ពិតជាគួរតែមានច្រើនជាងនេះ។ ខ្ញុំសង្ឃឹមថា គាត់ស៊ុតបញ្ចូលទីបាន ៣ គ្រាប់ទៀតទល់នឹងថៃក្នុងវគ្គផ្តាច់ព្រ័ត្រ។
លោក Kim ក៏បានស្វាគមន៍ការប្រកួតប្រជែងរវាង Xuan Son និង Dinh Bac ជាខ្សែប្រយុទ្ធឆ្នើមវៀតណាមម្នាក់ទៀត សម្រាប់ការស៊ុតបញ្ចូលទី ដោយនិយាយថា វាអាចជំរុញទឹកចិត្តក្រុមទាំងមូល។
លោកគ្រូបង្វឹកបានបញ្ជាក់ថា ខ្ញុំឃើញទាំងលោក Dinh Bac និងលោក Xuan Son លេងបានល្អ ហើយតែងតែខិតខំប្រឹងប្រែង អស់ពីសមត្ថភាពនៅលើទីលាន។ រឿងដដែលនេះក៏អនុវត្ត ចំពោះកីឡាករក្នុងតំណែងផ្សេងទៀតដែរ។ ខ្ញុំចាត់ទុកការប្រកួតប្រជែង ដ៏មានសុខភាពល្អនេះថា ជំរុញយើងឆ្ពោះទៅរកជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រ ៕
