The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool បានដាក់សំណើរជាទឹកប្រាក់ ដល់ទៅ៥០លានផោន រួចមកហើយដើម្បីសុំចរចាកីឡាករខ្សែប្រយុទ្ធស្លាបម្នាក់
ដែលកំពុងលេងឲ្យក្លឹប Brighton។
តាមប្រភពដដែលបានបញ្ជាក់ថាយ៉ាងណាក្តីក្លឹប Brighton បានប្រកាសបដិសេធ រួចហើយផងដែរមិនព្រមលក់កីឡាករ Yankuba Minteh ចេញពីក្លឹបឡើយ ទោះបីជាបានដឹងហើយថា
Liverpool កំពុងស្វែងរកខ្សែ ប្រយុទ្ធម្នាក់ថ្មីមកជំនួស តំណែងរបស់ Mo Salah ដែលទើបតែបានចាកចេញទៅក្តី។
កីឡាករ Yankuba វ័យ២២ឆ្នាំរូបនេះបានបង្ហាញ ទំរង់លេងគួរឲ្យចាប់អារម្មណ៍ខ្លាំង ជាក់ស្តែងកាលពីរដូវកាលមុន ដោយអាចបង្ហាញខ្លួន៣៦ដងឲ្យ Brighton និងអាចរកគ្រាប់បាល់បាន៣ដង
និងជួយមិត្តរួមក្រុមរកគ្រាប់បាល់បាន៤គ្រាប់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
