កីឡា

ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម លើកពានរង្វាន់ ASEAN Cup ធ្វើឲ្យទីក្រុងហាណូយក្លាយជាសមុទ្រក្រហម

វៀតណាម៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សមាជិកក្រុមបាល់ទាត់វៀតណាម អបអរសាទរជ័យជម្នះក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ASEAN Cup 2026 របស់ពួកគេជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅកីឡដ្ឋាន My Dinh ក្នុងទីក្រុងហាណូយ នៅថ្ងៃទី២៦ ខែសីហា។

កីឡាករវៀតណាមថតរូបជាមួយទង់ជាតិដ៏ធំមួយក្នុងអំឡុងពេលអបអរសាទរបន្ទាប់ពីរក្សាពានរង្វាន់ ASEAN Cup នៅផ្ទះ ដោយមានអ្នកគាំទ្រយ៉ាងច្រើនកុះករស្រែកហ៊ោកញ្ជ្រៀវនៅពីក្រោយពួកគេនៅកីឡដ្ឋាន My Dinh។

វៀតណាមរក្សាពានរង្វាន់ ASEAN Cup បន្ទាប់ពីស្មើ ២-២ ជាមួយថៃនៅជើងទី២នៃវគ្គផ្តាច់ព្រ័ត្រ ដោយទទួលបានជ័យជម្នះសរុប ៤-២ និងជាជើងឯកអាស៊ីអាគ្នេយ៍លើកទីបួនរបស់ពួកគេបន្ទាប់ពីឆ្នាំ២០០៨ ២០១៨ និង ២០២៤។

ប្រធានក្រុម Nguyen Quang Hai វាយស្គរនៅពេលក្រុមចាប់ផ្តើមការអបអរសាទរបែប Viking នៅ My Dinh។ ខ្សែបម្រើវ័យ ២៩ ឆ្នាំរូបនេះ បានក្លាយជាកីឡាករវៀតណាមដំបូងគេដែលឈ្នះជើងឯកអាស៊ីអាគ្នេយ៍ចំនួន៣ ដោយក៏ជាផ្នែកមួយនៃក្រុមដែលឈ្នះពានរង្វាន់ ឆ្នាំ ២០១៨ និង២០២៤ ផងដែរ។

លោក Hai បានរួមចំណែកដោយផ្ទាល់ដល់ជ័យជម្នះចុងក្រោយនេះ ដោយស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ២-០ របស់វៀតណាមលើថៃក្នុងជើងទីមួយចុងក្រោយនៅកីឡដ្ឋាន Rajamangala កាលពីថ្ងៃទី ២២ ខែសីហា។ ខ្សែប្រយុទ្ធ Nguyen Dinh Bac លើកពានរង្វាន់ជាមួយមិត្តរួមក្រុមរបស់គាត់។

កីឡាករវ័យ ២២ ឆ្នាំរូបនេះត្រូវបានគេដាក់ឈ្មោះថា ជាកីឡាករដែលមានតម្លៃបំផុតនៃការប្រកួត និងបានចែករម្លែកស្បែកជើងមាសជាមួយមិត្តរួមក្រុម Nguyen Xuan Son ដោយកីឡាករទាំងពីររកបានប្រាំគ្រាប់ម្នាក់ៗ។ លោក Nguyen Quang Hai លើកពានរង្វាន់ ASEAN Cup ដោយមានលោក Gianni Infantino ប្រធាន FIFA នៅក្បែរលោក៕

Most Popular

To Top