អាមេរិក ៖តារាចម្រៀងកូរ៉េខាងត្បូង នាង Solar សមាជិកក្រុមចម្រៀង នារី MAMAMOO បានចែករម្លែកជីវិត ប្រចាំថ្ងៃដ៏ទាន់សម័យរបស់នាងនៅទីក្រុងឡូសអាន់ជឺឡេស សហរដ្ឋអាមេរិក ដោយបង្ហាញម៉ូដអាវទ្រនាប់ដ៏ទាក់ទាញ និងសិចស៊ីដែលជាសកម្មភាពកម្ររបស់នាង។
នាថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ រូបភាពជាច្រើនសន្លឹកត្រូវបានចែករម្លែកនៅលើបណ្តាញសង្គម Instagram ជាមួយនឹងចំណងជើងថា “អស្ចារ្យណាស់” ដោយនាង Solar សមាជិកក្រុម MAMAMOO។
នាងហាក់ដូចជាកំពុងរីករាយនឹងពេលវេលាសម្រាកលំហែកាយក្នុងការទៅទស្សនាតាមដងផ្លូវនៃទីក្រុងឡូសអាន់ជឺឡេស ហាងប៊ឺហ្គឺល្បីៗ និងផ្សារទំនើប។
ជាពិសេស នាង Solar បានបង្ហាញម៉ូដសម្លៀកបំពាក់តាមដងផ្លូវដ៏ទាក់ទាញ និងទាន់សម័យ ដោយផ្គូផ្គងអាវខ្លីពណ៌លឿងដែលមានកអាវវែង ជាមួយនឹងខោហាត់ប្រាណពណ៌ប្រផេះ និងស្បែកជើងប៉ាតា។ រាងស្លីម និងថាមពលភ្លឺចែងចាំងរបស់នាងទាក់ទាញភ្នែក៕
