សិល្បៈ និង កម្សាន្ត

សារលើបណ្តាញសង្គម Twitter ដ៏ល្បីមួយអំពី “ផ្ទាំងរូបភាពដូចគ្នា” របស់នាង Jihyo ក្រុម TWICE បង្កឲ្យមានរិះគន់យ៉ាងខ្លាំង

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សារនៅលើបណ្តាញសង្គម Twitter ដ៏ល្បីមួយ បានអះអាងថា តារាចម្រៀងនាង Jihyo សមាជិកក្រុមតារាចម្រៀងនារី TWICE មានផ្ទាំងរូបភាពដូចគ្នានឹងមិត្តប្រុសរបស់នាង ដែលបានបង្កឲ្យមានការរិះគន់ យ៉ាងខ្លាំងក្នុងចំណោមអ្នកនិយមលេងអ៊ីនធើណេត។

កាលឆ្នាំ ២០២៤ បានឲ្យដឹងថា តារាចម្រៀងជនជាតិកូរ៉េខាងត្បូង នាង Jihyo កំពុងណាត់ជួបជាមួយតារាសម្តែង នាឆង Yun Sung Bin។ សូម្បីតែនៅឆ្នាំ ២០២៦ ក៏ដោយ ក៏មានពាក្យចចាមអារ៉ាមថា ភស្តុតាងនៅតែត្រូវបានចែកចាយ។

ថ្មីៗនេះ អ្នកបង្ហោះសារម្នាក់នៅលើបណ្តាញសង្គម X កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង បន្ទាប់ពីអះអាងថា នាង Jihyo និងលោក Sung Bin មានផ្ទាំងរូបភាពដែលត្រូវគ្នា។

សារលើបណ្តាញសង្គម Twitter នេះទទួលបានការ likes ជាង ៦,000 ដង ប៉ុន្តែវាបានបង្កើតរិះគន់ក្នុងចំណោមអ្នកនិយមលេងអ៊ីនធើណេត។ ខណៈអ្នកខ្លះចែករម្លែកការស្អប់ចំពោះអ្នកបង្ហោះសារសម្រាប់ការចែករម្លែករូបភាព អ្នកផ្សេងទៀតគិតថាវាគួរឲ្យស្រលាញ់ ប៉ុន្តែក៏មានមតិយោបល់វាយបកទៅលើបុគ្គលិកលក្ខណៈរបស់លោក Yun Sung Bin ផងដែរ៕

Most Popular

To Top