សិល្បៈ និង កម្សាន្ត

តារាសម្តែងតួ Spider Man លោក Tom Holland ឡើងឈរក្នុងចំណាត់ថ្នាក់កំពូល តារា Hollywood ដែលមានចំណូល  ខ្ពស់បំផុត

តារាសម្តែងវ័យ ៣០ ឆ្នាំ Tom Holland បានឈានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃតារាសម្តែងដែលមានចំណូលពី Box Office ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយខ្សែភាពយន្តដែលលោកបានចូលរួមសម្តែងរកចំណូលសរុបជាង ១៥.២ ពាន់លានដុល្លារ នៅទូទាំងពិភពលោក នេះបើយោងតាម សារព័ត៌មានRT។

សមិទ្ធផលនេះបានធ្វើឱ្យ Holland ឡើងលើ Chris Pratt ខណៈដែលមានតែ Zoe Saldana និង Scarlett Johansson ប៉ុណ្ណោះដែលស្ថិតនៅពីមុខលោក។ 

ជាមួយនឹងអាយុត្រឹម ៣០ ឆ្នាំ Tom Holland ក៏បានក្លាយជាតារាសម្តែងវ័យក្មេងបំផុតដែលអាចឈានចូលក្នុង Top 10 នេះផងដែរ។

Most Popular

To Top