កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង BLACKPINK គឺកំពូលតារាចម្រៀងនាង Lisa ត្រូវបានរងវាយប្រហារយ៉ាងខ្លាំង ចំពោះរូបរាងរបស់នាង នៅលើវីដេអូថ្មីមួយ ដែលជាប់ទាក់ទងនឹងការចោទប្រកាន់ពីការវះកាត់កែសម្ផស្សថ្មីៗនេះ។
កំពូលតារាចម្រៀងនាង Lisa ត្រៀមចេញ បទចម្រៀងថ្មីរបស់នាង គឺបទ «SaWaDiKa» ហើយបានបង្ហោះវីដេអូ ផ្សព្វផ្សាយ ។ យ៉ាងណាក៏ដោយ នៅពេល ដែលរូបភាពអេក្រង់ពីវីដេអូត្រូវបានបង្ហោះនោះ ស្រស់ស្អាតគួរសរសើរមិនដាច់ មាត់ពីអ្នកគាំទ្រលេងបណ្តាញសង្គម ខណៈអ្នកគាំទ្រខ្លះបែរជារិះគន់ថា នាងធ្វើការវះកាត់កែសម្ផស្ស។
វាបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងចំពោះនាង Lisa ដោយចោទប្រកាន់តារារូបនេះថាមាន «មុខខុសគ្នា» ដែលជាប់ទាក់ទងនឹងការចោទប្រកាន់ពីការវះកាត់កែសម្ផស្សថ្មីៗនេះ៕
