កីឡា

Chelsea កំពុងព្យាយាមចរចា Wijnaldum នៅចុងម៉ោងនៃទីផ្សារកីឡាករ

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានបង្កការភ្ញាក់ផ្អើល ដោយបានព្យាយាមចរចា នាំយកខ្សែប្រយុទ្ធជើងចាស់ហូឡង់ម្នាក់មកចូលរួមក្លឹប។

កីឡាករ Georginio Wilnaldum ​បច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករគ្មានតម្លៃខ្លួនប៉ុន្តែជឿជាក់ថាគ្រូបង្វឹកក្លឹបលោក Xabi Alonso​បានមើលឃើញថា
គឺជាកម្លាំងបន្ថែមដែលអាចជួយក្រុមនៅរដូវកាលថ្មីនេះ។

ក្រោយពេលដែលបានលក់កីឡាករ Enzo Fernandez ចេញពីក្លឹបទៅឲ្យ Man City ក្នុងតម្លៃដល់ទៅ១២៥លានផោនកន្លងមកនេះ Chelsea បានបន្សល់ចន្លោះ
ប្រហោងនៅតំបន់បម្រើប្រយុទ្ធច្រើនដែលចាំបាច់ត្រូវតែមានកីឡាករចំណូលថ្មីមកដើរតួជំនួសនៅទីនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top