The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹប Burnley បានប្រកាសជាផ្លូវការ ចុះហត្ថលេខាក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធជើងចាស់ Jamie Vardy សម្រាប់រយៈពេលខ្លី រហូតដល់ចុងរដូវកាលនេះ។
អតីតម្ចាស់ពានរង្វាន់លីគកំពូល អង់គ្លេសរូបនេះបានធ្វើដំណើរមកដល់ទឹកដី Turf Moor ក្នុងនាមជាកីឡាករគ្មានតម្លៃ ខ្លួនឡើយជាមួយនឹងក្លឹបដែលកំពុងលេងនៅលីគទី២ របស់អង់គ្លេសនេះ។
គួរឲ្យដឹងដែរថាខ្សែប្រយុទ្ធ អង់គ្លេសវ័យ៣៩ឆ្នាំរូបនេះ នឹងត្រូវចូលរួមជាមួយនឹងអតីតមិត្តរួម ជម្រើសជាតិអង់គ្លេសកីឡាករ Kyle Walker ដើម្បីព្យាយាមកែទំរង់លេងរបស់ Burnley ឡើងវិញ៕
ប្រែសម្រួល៖ស៊ុនលី
