កីឡា

Arsenal យកឈ្នះ Chelsea ២-១ និងបន្តឈរជាក្រុម ដែលត្រូវប្រជែងក្នុង Premier League

បរទេស៖ ក្រុម Arsenal បានយកឈ្នះ Chelsea ដោយលទ្ធផល ២-១ នៅកីឡដ្ឋាន Emirates កាលពីថ្ងៃអាទិត្យ ដើម្បីរក្សាកំណត់ត្រាឈ្នះ ១០០% ក្នុងការប្រកួត Premier League ដើមរដូវកាល។

Chelsea បានបើកការនាំមុខតាំងពី ៧៧ វិនាទីដំបូង ដោយ Morgan Rogers ប៉ុន្តែ Arsenal បានតាមស្មើវិញតាមរយៈ Kai Havertz នៅនាទីទី២៥។ បន្ទាប់មក ប្រធានក្រុម Martin Ødegaard បានស៊ុតបញ្ចូលទីនៅនាទីទី៥០ ជួយឱ្យ Arsenal បង្វែរលទ្ធផល និងឈ្នះការប្រកួត។

ជ័យជម្នះនេះធ្វើឱ្យ Arsenal បន្តឈ្នះគ្រប់ ៣ប្រកួតដំបូងក្នុងលីគ និងជាមួយ Manchester City ជាក្រុមពីរដែលរកបានពិន្ទុពេញនៅដើមរដូវកាល។ Chelsea ក៏បង្ហាញសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង ប៉ុន្តែការការពារនៅតែជាបញ្ហា ដោយបានរបូតគ្រាប់បាល់ ៧គ្រាប់ក្នុង ៣ប្រកួត។

យោងតាម ESPN Arsenal បានបន្តការមិនចាញ់ Chelsea ក្នុងការប្រកួត Premier League រហូតដល់ ១០ប្រកួតជាប់គ្នា និងបង្ហាញថា ពួកគេនៅតែជាក្រុមមួយក្នុងចំណោមក្រុមដែលត្រូវប្រជែងខ្លាំងសម្រាប់ពានរដូវកាលនេះ។

ប្រែសម្រួលដោយ៖ គីរី

Most Popular

To Top