បរទេស៖ អ្នកបើកបរ Kimi Antonelli របស់ក្រុម Mercedes បានបង្កើតការប្រកួតដ៏អស្ចារ្យ ដោយឈ្នះ Italian Grand Prix 2026 នៅទីលាន Monza បន្ទាប់ពីចាប់ផ្តើមការប្រណាំងពីចំណាត់ថ្នាក់ទី១៩។ ជ័យជម្នះនេះធ្វើឱ្យ Antonelli ក្លាយជាអ្នកបើកបរអ៊ីតាលីដំបូងគេដែលឈ្នះការប្រណាំងនៅ Monza ចាប់តាំងពីឆ្នាំ១៩៦៦។

ទន្ទឹមនឹងនេះ ការប្រណាំងនៅផ្ទះរបស់ Ferrari បានក្លាយជាការខកចិត្តយ៉ាងខ្លាំង។ អ្នកបើកបរ Lewis Hamilton និង Charles Leclerc បានប៉ះទង្គិចគ្នានៅដំណាក់កាលដំបូងនៃការប្រណាំង ខណៈ Leclerc បានបាត់បង់ការគ្រប់គ្រងរថយន្ត និងបុកនៅតំបន់ Parabolica បណ្តាលឱ្យការប្រណាំងរបស់គេបញ្ចប់។
Hamilton ដែលនៅសល់ជាអ្នកបើកបរ Ferrari តែម្នាក់គត់ដែលបញ្ចប់ការប្រណាំង បានឈរនៅចំណាត់ថ្នាក់ទី៦។ ខណៈ George Russell របស់ Mercedes បានបញ្ចប់ទី២ និង Max Verstappen របស់ Red Bull ឈរនៅទី៣។
ESPN បានផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ២០២៦ នេះថា ការប្រណាំងរបស់ Ferrari ថាជាការប្រកួតដ៏ខកចិត្តមួយនៅចំពោះមុខអ្នកគាំទ្រខ្លួនឯង ខណៈជ័យជម្នះរបស់ Antonelli ពីលេខ១៩ ទៅលេខ១ បានក្លាយជាចំណុចលេចធ្លោបំផុតនៃ Italian Grand Prix ឆ្នាំនេះ។
ប្រែសម្រួល៖ គីរី
