ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រអង់គ្លេស មានព្រះរាជឱង្ការថា ទ្រង់ Harry និង Meghan នៅតែជា «ពលរដ្ឋសាមញ្ញ» ទោះបីជាមានការយាងត្រឡប់ មកចក្រភពអង់គ្លេសវិញក៏ដោយ

បរទេសោ៖ ព្រះមហាក្សត្រអង់គ្លេស បានបញ្ជាក់យ៉ាងច្បាស់ថា ទ្រង់ Prince Harry (អង្គម្ចាស់ Duke of Sussex) និងព្រះជាយា Meghan (ព្រះនាង Duchess of Sussex) នៅតែរក្សា និមិត្តរូប និងស្ថានភាពជា «ពលរដ្ឋសាមញ្ញ» ដដែល ទោះបីជាអ្នកទាំងពីរបានធ្វើដំណើរ ត្រឡប់មកកាន់ចក្រភពអង់គ្លេសវិញ ក៏ដោយ នេះបើយោងតាមការចេញផ្សាយរបស់ Sky News កាលពីថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០២៦។

ការបញ្ជាក់នេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ និងការដេញដោលពីសាធារណជន ជុំវិញវត្តមាន និងតួនាទីរបស់គូស្វាមីភរិយាមួយគូនេះ នៅក្នុងព្រឹត្តិការណ៍ផ្សេងៗ។ ព្រះបរមរាជវាំងបានសង្កត់ធ្ងន់ថា ទោះបីជាអ្នកទាំងពីរមានទំនាក់ទំនងជាសមាជិកគ្រួសាររាជវង្សយ៉ាងណាក៏ដោយ ក៏ការសម្រេចចិត្តលះបង់តួនាទីជាសមាជិកបំពេញភារកិច្ចផ្លូវការរបស់រាជវង្ស (Working Royals) កាលពីពេលមុន នៅតែមានប្រសិទ្ធភាព និងមិនមានការផ្លាស់ប្តូរឡើយ។

ផ្អែកលើស្ថានភាពនេះ ទ្រង់ Harry និង Meghan នឹងមិនតំណាងឱ្យព្រះមហាក្សត្រ ឬរាជរដ្ឋាភិបាលអង់គ្លេស ក្នុងពិធីផ្លូវការណាមួយឡើយ ហើយរាល់សកម្មភាព ឬដំណើរទស្សនកិច្ចរបស់ពួកគេ ត្រូវបានចាត់ទុកជាកិច្ចការ និងជាដំណើរការផ្លូវការផ្ទាល់ខ្លួន (Private Citizens) ទាំងស្រុង។

ប្រែសម្រួលដោយ៖ គីរី

Most Popular

To Top