យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានជោគជ័យ ក្នុងការធានា បាននូវកុងត្រាមួយជាមួយនឹងយុវជន ឆ្នើមម្នាក់របស់ក្លឹបគូប្រជែង របស់ខ្លួនហង្សក្រហម Liverpool។
ប្រភពដដែលជឿជាក់ថា កីឡាករ Isaac Konde បានសម្រេចចិត្តផ្ទេរមកចូលរួមក្លឹបបិសាចក្រហម Man UTD នៅចុងម៉ោង នៃទីផ្សារដោះដូររដូវកាលនេះ ដែលវាបានធ្វើឲ្យយុវជនវ័យ១៦ឆ្នាំរូបនេះ ក្លាយជាកីឡាករចំណូលថ្មីចុងក្រោយសម្រាប់ Man UTD នៅរដូវក្តៅនេះ។
យ៉ាងណាក្តីគេជឿជាក់ថា Konde នឹងត្រូវបញ្ចូលទៅលេងជាមួយ នឹងក្រុមឈុតក្រោយអាយុ១៨ឆ្នាំភ្លាមៗ ក្រោមការដឹកនាំរបស់លោក Darren Fletcher ៕
ប្រែសម្រួល៖ស៊ុនលី
