កីឡា

គ្រាប់បាល់ប្រវត្តិសាស្ត្ររបស់ Haaland ជួយ Man City ឈ្នះ Porto ក្នុងពានរង្វាន់ Champions League

បរទេស៖ ខ្សែប្រយុទ្ធ Erling Haaland បានបន្តបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយរកបានពីរគ្រាប់ម្នាក់ឯង ជួយឱ្យ Manchester City ទទួលបានជ័យជម្នះ ២-០ លើក្រុម FC Porto នៅក្នុងការប្រកួតបើកឆាកពានរង្វាន់ UEFA Champions League នៅកីឡដ្ឋាន Estádio do Dragão នេះយោងយាមតាមការចេញផ្សាយ ESPN នៅថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០២៦។

គ្រាប់បាល់បើកឆាកនាទីទី ៤៧ នៅដើមវគ្គទីពីរ Haaland បានតែតបញ្ចូលទីយ៉ាងល្អ បន្ទាប់ពីទទួលបានការបញ្ជូន បាល់យ៉ាងស្អាតពីមិត្តរួមក្រុម Enzo Fernández ដើម្បីបើកការនាំមុខ។ គ្រាប់បាល់ផ្តាច់ព្រ័ត្រ នាទីទី ៩០+១ នៅនាទីបន្ថែមបន្ថែមចុងម៉ោង Haaland បានបញ្ចប់ទីគ្រាប់ទីពីរយ៉ាងច្បាស់ៗពីការបញ្ជូនរបស់ Rayan Aït-Nouri ដើម្បីធានាជ័យជម្នះផ្លូវការ ៣ ពិន្ទុពេញ

។កំណត់ត្រាប្រវត្តិសាស្ត្រថ្មីរបស់ Haaland ស្មើកំណត់ត្រា Agüero ក្នុង UCL គ្រាប់បាល់ទាំងពីរនេះបានធ្វើឱ្យ Haaland រកបាន ៣៦ គ្រាប់ក្នុងពានរង្វាន់ Champions League ឱ្យ Manchester City ដោយស្មើកំណត់ត្រារបស់វីរបុរស Sergio Agüero ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេឱ្យក្លឹបក្នុងពានរង្វាន់អឺរ៉ុប។

តារាងអ្នកស៊ុតបញ្ចូលទីច្រើនបំផុតឱ្យ Man City ២ គ្រាប់នេះ Haaland បានកើនឡើងដល់ ១៦៧ គ្រាប់​ ក្នុងការប្រកួតផ្លូវការទាំងអស់ឱ្យ Manchester City ដោយឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រក្លឹប។

ប្រែសម្រួល៖ គីរី

Most Popular

To Top