សុខភាព និង ផ្លូវភេទ

ប្រេងអូលីវលាយខ្ទឹមស ត្រូវបានប្រមូលមកវិញ ដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់

សហរដ្ឋអាមេរិក៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានប្រកាស អំពីការប្រមូលមកវិញនូវ ប្រេងអូលីវ Extra Virgin លាយខ្ទឹមស របស់ក្រុមហ៊ុន Kofinas Olive Oil ដោយសារផលិតផលនេះមានផ្ទុក ប្រេងសំខាន់ពីខ្ទឹមស (garlic essential oil) ដែលមិនត្រូវបានអនុម័តសម្រាប់ប្រើប្រាស់ក្នុងការចម្អិនអាហារ នេះបើតាមការចេញផ្សាយ ពីសារព័ត៌Health។

ផលិតផលដែលរងការប្រមូលមកវិញ ត្រូវបានលក់នៅ Montgomery Store & Infusion Kitchen និង Findlay Market ក្នុងទីក្រុង Cincinnati រដ្ឋ Ohio។ រហូតមកដល់ពេលប្រកាស មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នកឈឺដោយសារប្រើប្រាស់ផលិតផលនេះឡើយ។

FDA ណែនាំឱ្យអ្នកដែលមានប្រេងអូលីវដែលស្ថិតក្នុងការប្រមូលមកវិញ បញ្ឈប់ការប្រើប្រាស់ និងបោះចោល ព្រមទាំងទាក់ទងទៅកាន់កន្លែងលក់ ដើម្បីស្នើសុំ សំណងប្រាក់វិញ។

អ្នកដែលបានប្រើប្រាស់ផលិតផលនេះ ហើយមានរោគសញ្ញាដូចជា ប្រតិកម្មអាលែកស៊ី ឬរោគសញ្ញាដែលអាចពាក់ព័ន្ធនឹងជំងឺពីអាហារ គួរស្វែងរកការពិនិត្យ និងព្យាបាលពីអ្នកជំនាញសុខាភិបាល។

ប្រែសម្រួល៖ គីរី

Most Popular

To Top