បរទេសើ៖ ក្រុមបាល់ទាត់ Manchester United បានបើកឆាកប្រកួតពានរង្វាន់ UEFA Champions League រដូវកាល ២០២៦-២៧ យ៉ាងលេចធ្លោ ជាមួយជ័យជម្នះក្នុងផ្ទះ ៤-០ ទៅលើក្រុម Sabah FK មកពីប្រទេសអាស៊ែបៃហ្សង់ នៅកីឡដ្ឋាន Old Trafford នេះយោងតាមការចេញផ្សាយពីសារព័ត៌ Al Jazeera ដែលបានចេញផ្សាយនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៦ ។

ក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះបានគ្រប់គ្រងការប្រកួតយ៉ាងល្អ ដោយរកបាន ៣ គ្រាប់បន្តបន្ទាប់គ្នានៅវគ្គទីមួយ។ Matheus Cunha ជាអ្នកបំបែកពងមាន់បើកឆាកនៅនាទី ២៧ តាមរយៈការបញ្ជូនបាល់យ៉ាងល្អពី Patrick Dorgu។ លុះដល់នាទី ៤២ ប្រធានក្រុម Bruno Fernandes បានស៊ុតបញ្ចូលទីគ្រាប់ទីពីរ បន្ទាប់ពីការសហការគ្នាយ៉ាងស្អាតជាមួយ Youri Tielemans ហើយនៅចុងវគ្គទីមួយ (នាទី ៤៥) Benjamin Šeško បានបន្ថែមគ្រាប់ទីបី ក្រោយទទួលបាល់ពី Bryan Mbeumo ដោយស៊ុតគេចផុតអ្នកចាំទី Stas Pokatilov។
ឈានចូលវគ្គទីពីរ នៅនាទី ៦៨ ខ្សែការពារ Lisandro Martínez បានស៊ុតបាល់បន្ថែមជិតទី បន្ទាប់ពីមានការប្រជែងបាល់នៅមុខទី ដើម្បីផ្ដាច់ជ័យជម្នះ ៤-០ យ៉ាងច្បាស់លាស់។
ជ័យជម្នះនេះបានផ្តល់ ៣ ពិន្ទុដំបូងយ៉ាងសំខាន់សម្រាប់ Manchester United ក្នុងការប្រកួតវគ្គ League Phase។ បន្ទាប់ពីនាំមុខដាច់ លោក Michael Carrick បានផ្លាស់ប្តូរកីឡាករសំខាន់ៗ មួយចំនួនចេញនៅវគ្គទីពីរ ដើម្បីរក្សាកម្លាំងត្រៀមខ្លួនសម្រាប់ការប្រកួត Derby ដ៏សំខាន់ទល់នឹង Manchester City នៅចុងសប្តាហ៍នេះ។
ប្រែសម្រួល៖ គីរី
