កីឡា

Arsenal រងការព្រមានថា ក្រុមអាចខ្សោយជាងមុន ក្រោយខកខាននាំយក Vinícius Jr និង Barcola

អង់គ្លេស៖ តាមការចេញផ្សាយពីសារព័ត៌មាន Goal បានអោយថឹងថា Arsenal អាចចាប់ផ្តើមរដូវកាលថ្មីជាមួយតំបន់ប្រយុទ្ធដែលខ្សោយជាងរដូវកាលមុន បន្ទាប់ពីក្លិបខកខាននាំយកតារាឆ្នើមដូចជា Vinícius Júnior, Bradley Barcola និង Julian Álvarez។

Arsenal បានចង់ពង្រឹងតំបន់ប្រយុទ្ធខាងឆ្វេង ប៉ុន្តែ Vinícius បានបន្តកុងត្រាជាមួយ Real Madrid ខណៈ Barcola ទីបំផុតបានផ្ទេរទៅ Liverpool ក្នុងតម្លៃប្រមាណ ១២៣លានផោន។

ជាមួយគ្នានេះ Arsenal ក៏បានបាត់បង់ Leandro Trossard និង Gabriel Martinelli ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីជម្រៅ និងល្បឿននៃតំបន់ប្រយុទ្ធ។ ក្លិបបាននាំយក Christos Tzolis ពី Club Brugge ជាជម្រើសសំខាន់មួយសម្រាប់តំបន់ស្លាប ប៉ុន្តែការពឹងផ្អែកលើកីឡាករថ្មីតែម្នាក់នៅតំបន់នេះ ត្រូវបានមើលថាជាហានិភ័យមួយ។

ទោះ Arsenal នៅតែមានក្រុមខ្លាំង និងមានសមត្ថភាពប្រជែងពាន Premier League ក៏ដោយ ការខកខាននាំយកខ្សែ ប្រយុទ្ធកម្រិតកំពូល អាចក្លាយជាចំណុចខ្សោយសំខាន់ក្នុងការការពារជើងឯក និងការប្រជែងនៅ Champions League រដូវកាលនេះ។

ប្រែសម្រួល៖ គីរី

Most Popular

To Top