ខេត្តស្វាយរៀង៖សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាស្តីពីការប្រកួតកីឡាទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ក្នុងព្រឹត្តិការណ៍កីឡាជាតិ និងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូក ង ទូកនាគ ទូកផ្កាចារ ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមការប្រើប្រាស់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់វិញ្ញាសាប្រកួតរួមមាន៖ទូកប្រពៃណី ប្រភេទទូក “ង” ខ្នាតអន្តរជាតិចំណុះ ២២ នាក់ (ទូកឈើ) លើវិញ្ញាសា ៨០០ ម៉ែត្រ ចំពោះក្រុមកីឡាករត្រូវមានចំនួន ២៤ នាក់ ក្នុងនោះមានកីឡាករ ២ នាក់។ ទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគមានចំណុះ ១២ នាក់ វិញ្ញាសា ៨០០ ម៉ែត្រ ចំណុះ ១២ នាក់ បុរស និងវិញ្ញាសា ទូកផ្កាចារ ៥០០ ម៉ែត្រ ចំណុះ ៥ នាក់ (បុរស និងនារី )។
ព្រឹត្តិការណ៍កីឡាមិនមែនមានត្រឹមតែការប្រកួតមួយមុខប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ឱកាស ក្នុងការទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការផ្សព្វផ្សាយអំពីទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិយើង ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព រវាងប្រតិភូកីឡា មកពីគ្រប់បណ្តាប្រទេស ឬក៏បណ្តាក្រសួងស្ថាប័ន រាជធានី-ខេត្ត ដែលបានអញ្ជើញមកចូលរួមការប្រកួតផងដែរ ។
ប្រភេទកីឡាប្រណាំងទូក ដែលជាកេរមរតកវប្បធម៌ខ្មែរ និងជាកីឡាប្រពៃណី ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍ ដើម្បីឱ្យប្រភេទកីឡាមួយនេះ មានការរីកចម្រើនបន្ថែមទៀត។ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនទាំងអស់ ចូលរួមលេងកីឡា ដើម្បីសុខភាព ជួយលើកកម្ពស់ សុខុមាលភាព និងជៀសឆ្ងាយពីគ្រឿងញៀន និងសូមស្នើដល់គណៈកម្មការរៀបចំការប្រកួតគ្រប់ផ្នែកទាំងអស់ សូមអនុវត្តការងារប្រកបដោយតម្លាភាព ឈរលើក្រមសីលធម៌ វិជ្ជាជីវៈ និងមានភាពយុត្តិធម៌។
ដោយ៖លី ភីលីព




