អត្ថបទវិភាគ៖ ការចូលមកដឹកនាំក្លិប Chelsea របស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Xabi Alonso កំពុងតែបង្កើតរលកនៃការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងលីគកំពូលអង់គ្លេស (Premier League)។ យុទ្ធសាស្ត្រ និងទស្សនវិស័យបាល់ទាត់របស់លោក ត្រូវ បានគេមើលឃើញថាមិនត្រឹមតែនាំមកនូវភាពរំភើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទំរង់លេងប្លែកថ្មីមួយ ដែលមិនធ្លាប់មានគ្រូបង្វឹកណាមួយយកមកអនុវត្តពេញលេញបែបនេះឡើយ ក្នុងប្រវត្តិសាស្ត្រ Premier League នេះបើយោងតាមការចេញផ្សាយ ESPN នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។
បត់បែនយុទ្ធសាស្ត្រប្លែកគេ នេះជាទស្សនវិស័យបាល់ទាត់របស់ Xabi Alonso មិនជាប់ជំពាក់នឹងទម្រង់លេងថេរណាមួយឡើយ (ដូចជា 4-3-3 ឬ 3-4-2-1 ជាដើម) ប៉ុន្តែលោកបានបង្កើតទម្រង់លេងបែប “Hybrid System” ដែលអាចបត់បែនបានគ្រប់ពេល។ ការផ្លាស់ប្តូរទម្រង់ក្នុងប្រកួតរបស់ កីឡាករ Chelsea អាចផ្លាស់ប្តូរតួនាទី និងទម្រង់លេងភ្លាមៗនៅពេលមានបាល់ និងពេលគ្មានបាល់ ដោយធ្វើឱ្យគូប្រកួតពិបាកកត់សម្គាល់ និងទស្សន៍ទាយយុទ្ធសាស្ត្រ។
ការគ្រប់គ្រងលំហ (Space Occupation) លោក Alonso ផ្តោតសំខាន់លើការបង្កើតលំហ និងការប្រើប្រាស់ចន្លោះទំនេរនៅលើទីលាន ដើម្បីកាត់ផ្តាច់ខ្សែការពារគូប្រកួត ជាជាងការរក្សាបាល់ទុកតែមួយកន្លែង។
ការអភិវឌ្ឍកីឡាករវ័យក្មេង និងការបង្កើតជំនឿចិត្ត ក្រៅពីយុទ្ធសាស្ត្រលើទីលាន Xabi Alonso បានបង្ហាញពីសមត្ថភាពយ៉ាងលេចធ្លោក្នុងការគ្រប់គ្រង និងទាញយកសក្តានុពលអតិបរមាពីក្រុមដែលមានកីឡាករវ័យក្មេងច្រើនរបស់ Chelsea។
របៀបទំនាក់ទំនង តាមរយៈបទពិសោធន៍ជាអតីតកីឡាករកម្រិតពិភពលោក លោក Alonso ទទួលបានការគោរពយ៉ាងខ្ពស់ពីកីឡាករ ហើយលោកបានបង្កើតបរិយាកាសស្ងប់ស្ងាត់ ប៉ុន្តែប្រកបដោយជំនឿចិត្តក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។
ការបង្កើតភាពចម្រុះក្នុងតំបន់ប្រយុទ្ធ កីឡាករតំបន់ប្រយុទ្ធ និងខ្សែបម្រើទទួលបានសេរីភាពក្នុងការបង្កើតគំនិតច្នៃប្រឌិត ប៉ុន្តែត្រូវស្ថិតក្នុងក្របខ័ណ្ឌនៃវិន័យយុទ្ធសាស្ត្រដ៏តឹងរ៉ឹង។
សញ្ញាណថ្មីសម្រាប់បាល់ទាត់អង់គ្លេស អ្នកវិភាគបាល់ទាត់បានលើកឡើងថា អ្វីដែល Alonso កំពុងធ្វើនៅ Chelsea គឺលើសពីការឈ្នះ ឬចាញ់ក្នុងប្រកួតនីមួយៗ ប៉ុន្តែវាជាការដាក់ចេញនូវ «ស្តង់ដារ និងទំរង់លេងថ្មី» សម្រាប់បាល់ទាត់ទំនើប។
ប្រសិនបើ Chelsea អាចរក្សាបាននូវស្ថិរភាព និងការអនុវត្តយុទ្ធសាស្ត្រនេះបានល្អឥតខ្ចោះ ពួកគេមិនត្រឹមតែជាបេក្ខភាពប្រជែងពានរង្វាន់សំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែលោក Xabi Alons ក៏នឹងក្លាយជាគ្រូបង្វឹកដែលផ្លាស់ប្តូរមុខមាត់យុទ្ធសាស្ត្របាល់ទាត់ក្នុង Premier League សម្រាប់សម័យកាលថ្មីនេះផងដែរ៕
ប្រែសម្រួល៖ គីរី
