កីឡា

Yamal និង Kane បង្ហាញភាពលេចធ្លោ ខណៈ Barcelona បន្តកាន់កាប់កំពូលតារាង និង PSG ទទួលជ័យជំនះលើកដំបូង

អឺរ៉ុប៖ Lamine Yamal រកបាន ២គ្រាប់ ជួយឱ្យ Barcelona យកឈ្នះ Levante 4-2 ក្នុងក្របខណ្ឌ La Liga និងបន្តការចាប់ផ្តើមរដូវកាល ដោយឈ្នះទាំង៥ប្រកួត ។ លទ្ធផលនេះធ្វើឱ្យ Barcelona បន្តនាំមុខ Real Madrid ចំនួន៣ពិន្ទុនៅលើកំពូលតារាង នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន The 42 នៅថ្ងៃទៅ១៤ ខែកញ្ញា ឆ្នាំ២០២៦

នៅ Bundesliga Harry Kane រកបានគ្រាប់ជ័យជម្នះ ជួយ Bayern Munich យកឈ្នះ Elversberg 2-1។ Kane រកបានគ្រាប់ដំបូងរបស់ខ្លួនក្នុងរដូវកាលនេះ បន្ទាប់ពី Bayern បានបើកការនាំមុខដោយ Lennart Karl មុនពេលម្ចាស់ផ្ទះតាមស្មើ។

សម្រាប់ Ligue 1 Paris Saint-Germain (PSG) ទទួលបានជ័យជម្នះដំបូងក្នុងរដូវកាល ដោយយកឈ្នះ Brest 1-0។ Ferran Torres ជាអ្នករកគ្រាប់តែមួយគ្រាប់នៅការប្រកួតនេះ ហើយក៏បានបន្តទម្រង់លេងល្អ បន្ទាប់ពីស៊ុតបាន Hat-trick ក្នុងការប្រកួត Champions League កាលពីពាក់កណ្តាលសប្តាហ៍។

ប្រែសម្រួល៖ គីរី

Most Popular

To Top