ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងដាណឺម៉ាក ឈានដល់កិច្ចព្រមព្រៀងសន្តិសុខ លើកោះ Greenland ក្រោយភាពតានតឹងផ្នែកការទូត

​បរទេស៖ សហរដ្ឋអាមេរិក និងប្រទេសដាណឺម៉ាក បានប្រកាសជាផ្លូវការ នូវកិច្ចព្រមព្រៀងសន្តិសុខថ្មីមួយពាក់ព័ន្ធនឹងកោះ Greenland ដែលជាការបិទបញ្ចប់នូវវិវាទការទូតដ៏តានតឹង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ធ្លាប់បានគំរាមប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងដែនដីនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។

​យោងតាមសេចក្តីប្រកាស របស់លោក Trump តាមរយៈបណ្តាញសង្គម Truth Social កិច្ចព្រមព្រៀងនេះផ្តល់ ឱ្យសហរដ្ឋអាមេរិកនូវ «ការគ្រប់គ្រងអចិន្ត្រៃយ៍លើផ្នែកសន្តិសុខ» និងសិទ្ធិពង្រីកវត្តមានយោធាបន្ថែមទៀតនៅលើកោះនេះ ខណៈដែលប្រទេសចិន និងរុស្ស៊ី ត្រូវបានហាមឃាត់ មិនឱ្យបង្កើតមូលដ្ឋានយោធា ឬធ្វើការវិនិយោគរសើបណា មួយដោយគ្មានការយល់ព្រមពីសហរដ្ឋអាមេរិកឡើយ។

​ទោះបីជាយ៉ាងណាក៏ដោយ ភាគីដាណឺម៉ាក និងរដ្ឋាភិបាលកោះ Greenland បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងនេះមិនមែនเป็นการ «ទិញយក ឬដណ្តើមយកទឹកដី» ដូចការចង់បានពីមុនរបស់លោក Trump នោះទេ។ ផ្ទុយទៅវិញ វាគឺជាកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខអាកទិក (Arctic) ដែលនៅតែរក្សាអធិបតេយ្យភាព បូរណភាពទឹកដីរបស់ដាណឺម៉ាក និងសិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជន Greenland។

​កិច្ចព្រមព្រៀងជាផ្លូវការរវាងរដ្ឋាភិបាលទាំងបី គ្រោងនឹងចុះហត្ថលេខានៅក្របខ័ណ្ឌ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅឯទីក្រុងញូវយ៉ក សប្តាហ៍ក្រោយនេះ មុនពេលដែលវាត្រូវយកទៅពិនិត្យ និងអនុម័តតាមនីតិវិធីរដ្ឋសភា របស់ប្រទេសដាណឺម៉ាក និង Greenland បន្តទៀត។

ប្រែសម្រួល៖ គីរី

Most Popular

To Top