សិល្បៈ និង កម្សាន្ត

បទចម្រៀងថ្មី របស់តារាចម្រៀងនាង Rosé ក្រុម BLACKPINK ទទួលបានមតិយោបល់ខុសគ្នា ខ្លាំងពីអ្នកគាំទ្រ

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា បទចម្រៀងថ្មីរបស់តារាចម្រៀងជនជាតិកូរ៉េខាងត្បូង-នូវែលសេឡង់ នាង Rosé សមាជិកក្រុម BLACKPINK បានទទួលនូវមតិយោបល់ខុសគ្នាខ្លាំងពីសំណាក់មហាជន បន្ទាប់ពីបទនេះត្រូវបានចេញផ្សាយ។

នាថ្ងៃទី ១៨ ខែកញ្ញា តារាចម្រៀង Rosé បានចេញផ្សាយបទចម្រៀងថ្មីរបស់នាងដែលមានចំណងជើងថា “new trick” ដោយសហការជាមួយផលិតផល iPhone ស៊េរីថ្មី។ បន្ទាប់ពីបទចម្រៀងនេះត្រូវបានចេញផ្សាយបណ្តាញសង្គម X (Twitter) ដ៏ធំមួយបានសាកសួរមតិយោបល់ពីសំណាក់អ្នកគាំទ្រ។

ខណៈពេលដែលអ្នកគាំទ្រជាច្រើនពេញចិត្តចំពោះបរិយាកាស និងសោភ័ណភាពនៃបទចម្រៀងនេះ ដោយយល់ឃើញថា វាបានបង្កឲ្យមានអារម្មណ៍នឹកគិតដល់អតីតកាល និងថា នាង Rosé បានរកឃើញតន្ត្រីផ្ទាល់ខ្លួនរបស់នាង។

ផ្ទុយទៅវិញ អ្នកលេងអ៊ីនធឺណិតជាច្រើនបានរិះគន់ថាបទនេះ “boring”ដោយអ្នកខ្លះលើកឡើងថា វាខ្វះភាពច្នៃប្រឌិតថ្មី និងយល់ថាវាជាការចម្លងតាមបទចម្រៀងរបស់ Olivia Rodrigo ៕

Most Popular

To Top